
ក្រដាស.ស
ដោយ ៖ ហម វុទ្ធា ថ្ងៃទី 26 មករា 2011ម៉ោង 09:57:47
ក្រដាសធាតុដើមមានពណ៌ស ដៃច្នៃបន្ដបង្កើតការ
ផ្ដិតផ្ដាមរូបភាពចារអក្ខរា ហើយអាចកត់ត្រាសព្វសារពើ។
ក្រដាសសស្អាតៗបរិសុទ្ធ យើងមើលពិនិត្យដោយអន្លើ
ប្រៀបបានក្មេងតូចៗវ័យជំទើ ទទួលទង្វើពីគ្រួសារ ។
ក្រដាសគេលៃឱ្យថ្លៃខ្ពស់ ជារូបជាឈ្មោះពុទ្ធបដិមា
បរិស័ទបូជាថ្វាយធូបផ្កា ឥន្ទ្រព្រហ្មទេវតាក៏ស្ញប់ស្ញែង។
វាសនាក្មេងតូចនិងក្រដាស យើងអាចដឹងច្បាស់ៗជាក់ស្ដែង
ពុំមែនអាស្រ័យតែខ្លួនឯង ផ្សំទីកន្លែងមនុស្សនានា ៕
