ក្រដាស.ស

ដោយ​ ៖ ហម វុទ្ធា ថ្ងៃទី 26 មករា 2011ម៉ោង 09:57:47

ក្រដាសធាតុដើមមានពណ៌ស            ដៃច្នៃបន្ដបង្កើតការ

ផ្ដិតផ្ដាមរូបភាពចារអក្ខរា                   ហើយអាចកត់ត្រាសព្វសារពើ។

 

ក្រដាសសស្អាតៗបរិសុទ្ធ                  យើងមើលពិនិត្យដោយអន្លើ

ប្រៀបបានក្មេងតូចៗវ័យជំទើ             ទទួលទង្វើពីគ្រួសារ ។

 

ក្រដាសគេលៃឱ្យថ្លៃខ្ពស់                   ជារូបជាឈ្មោះពុទ្ធបដិមា

បរិស័ទបូជាថ្វាយធូបផ្កា                    ឥន្ទ្រព្រហ្មទេវតាក៏ស្ញប់ស្ញែង។

 

វាសនាក្មេងតូចនិងក្រដាស                យើងអាចដឹងច្បាស់ៗជាក់ស្ដែង

ពុំមែនអាស្រ័យតែខ្លួនឯង                  ផ្សំទីកន្លែងមនុស្សនានា