
វាមិនបាត់ទេ
ដោយ ៖ ថ្ងៃទី 26 មករា 2011ម៉ោង 10:49:46
ប្រពន្ធសេដ្ឋីម្នាក់និងអ្នកបម្រើកំពុងជិះទូកឆ្លងទន្លេមួយ ។ ដោយធ្វេស ប្រហែស អ្នកបម្រើក៏ធ្វើឱ្យជ្រុះតុម្ពកំបោរប្រាក់មួយទៅក្នុងទឹក ។ ក្រោយពីបាត់ ភ័យ នាងនោះក៏សួរម្ចាស់ខ្លួនថា៖
--តើគេអាចចាត់ទុកថា វត្ថុណាមួយបាត់បានទេ បើសិនជាគេដឹងកន្លែង របស់វា...
--អីក៏ភ្លើម្ល៉េះ ! ច្បាស់ជាទេហើយ ។
--សំណាងល្អមែន បើអ៊ីចឹងវាមិនបាត់ទេ !
--ស្អី ! វាមិនបាត់ ?
--តុម្ពកំបោររបស់លោកស្រី វាជ្រុះក្នុងទឹកអម្បាញ់មិញ តែខ្ញុំដឹងច្បាស់ថា វាប្រាកដជានៅបាតទន្លេនេះ ៕

.jpg)
