
អស់កន្លែងហើយ!
ដោយ ៖ ថ្ងៃទី 27 មករា 2011ម៉ោង 17:47:39
អ្នកសុំទានម្នាក់រូបរាងស្គាំងស្គម ខោអាវរយ៉ីរយ៉ៃមកឈរសុំទាននៅមុខផ្ទះអ្នកមានម្នាក់ ។ អ្នកមាននោះបានដាក់ទានឱ្យហើយបានស្ដីបន្ទោសថា៖
---ទៅឱ្យផុតទៅ ! មនុស្សអីដូចប្រេតទើបនឹងមកពីឋាននរកអ៊ីចឹង !
-អ្នកសុំទានឆ្លើយ៖
--ត្រូវហើយ ខ្ញុំទើបនឹងមកពីឋាននរកមែនហ្នឹងឯង !
-អ្នកមានស្រីដី៖
---ចុះដល់ឋាននរកហើយម្ដេចមិននៅទីនោះទៅ វិលមកទីនេះធ្វើអ្វីទៀត ?
-អ្នកសុំទានឆ្លើយ៖
---នៅមិនបាន បានជាត្រូវវិលត្រឡប់មកវិញ ព្រោះនៅឋាននរកនោះពួក អ្នកមានៗដណ្ដើមកន្លែងអស់ហើយ៕

.jpg)
