
រៀនស្ដាប់
ដោយ ៖ ហម វុទ្ធា ថ្ងៃទី 27 មករា 2011ម៉ោង 10:41:48
-សំឡេងលាន់ឮខ្លាំងឬតិច ធ្ងន់ស្រាលដូចម្ដេចគង់ដឹងបាន
ព្រោះត្រចៀកស្ដាប់លៃប្រមាណ រួមភាប់ក្នុងប្រាណហៅឥន្ទ្រី ។
-ត្រចៀកវាងវៃខាងត្រងត្រាប់ នូវរាល់សារសព្ទគ្រប់ទិសទី
ស្ដាប់គិតឈ្វេងយល់ដូចមុនី ប្រើត្រចៀកពីរផ្ទៀងបានច្បាស់។
-ដំបូងរៀនស្ដាប់ត្រាប់ឪម៉ែ គាត់ប្រដៅណែនាំកុំប្រាស
កុំធុញកុំទ្រាន់កុំក្រឡាស់ ខំគិតឱ្យច្បាស់ខំទ្រាំស៊ូ។
-កូនអ្ហើយកូនល្អកូនរំពៃ ប្រឹងប្រែងរំពៃស្ដាប់ពាក្យគ្រូ
ពាក្យចាស់ពាក្យព្រេងថ្លែងទុកយូរ សុទ្ធតែគំរូពិចារណា ៕

.jpg)
