រៀនស្ដាប់

ដោយ​ ៖ ហម វុទ្ធា ថ្ងៃទី 27 មករា 2011ម៉ោង 10:41:48

-សំឡេងលាន់ឮខ្លាំងឬតិច                ធ្ងន់ស្រាលដូចម្ដេចគង់ដឹងបាន

ព្រោះត្រចៀកស្ដាប់លៃប្រមាណ     រួមភាប់ក្នុងប្រាណហៅឥន្ទ្រី ។

 

-ត្រចៀកវាងវៃខាងត្រងត្រាប់           នូវរាល់សារសព្ទគ្រប់ទិសទី

ស្ដាប់គិតឈ្វេងយល់ដូចមុនី             ប្រើត្រចៀកពីរផ្ទៀងបានច្បាស់។

 

-ដំបូងរៀនស្ដាប់ត្រាប់ឪម៉ែ               គាត់ប្រដៅណែនាំកុំប្រាស

កុំធុញកុំទ្រាន់កុំក្រឡាស់                   ខំគិតឱ្យច្បាស់ខំទ្រាំស៊ូ។

 

-កូនអ្ហើយកូនល្អកូនរំពៃ                  ប្រឹងប្រែងរំពៃស្ដាប់ពាក្យគ្រូ

ពាក្យចាស់ពាក្យព្រេងថ្លែងទុកយូរ  សុទ្ធតែគំរូពិចារណា ៕