
រឿងហូប
ដោយ ៖ ហម វុទ្ធា ថ្ងៃទី 27 មករា 2011ម៉ោង 10:53:07
( ផ្កាឈូករីក បទពាក្យប្រាំបំបួនួន )
-រឿងហូប រឿងធំខ្ញុំត្រូវគិត រឿងហូប រឿងពិតជីវិតរស់
រឿងហូប ខំប្រឹងឱ្យតឹងពោះ រឿងហូបៗហួសព្រោះស្រេកឃ្លាន ។
-រឿងហូប ជារឿងយើងគ្រប់ប្រាណ រឿងហូប ៗបានដោយសារមាន
រឿងហូប តែងចោទជាប្រធាន រឿងហូប បំពានហ៊ានលោភលន់ ។
-រឿងហូប ឆ្ងាញ់មាត់បានធាត់ធំ រឿងហូប មដូបនំថ្កុំជីពជន្ម
រឿងហូប គ្រប់យ៉ាងគួរគយគន់ រឿងហូប ត្រូវធន់តាមកាលៈ ។
-រឿងហូប មិនហត់អត់សំចៃ រឿងហូប រាល់ថ្ងៃពុំបណ្ដាក់
រឿងហូប ស្រួលហូបព្រោះមានប្រាក់ រឿងហូប លើកដាក់រឿងតម្លៃ៕
