ក្លាយ​ជា​ជីតា​ក្នុង​អាយុ​២៩ឆ្នាំ​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 31 មករា 2011ម៉ោង 08:00:41

បុរស​ម្នាក់​អាយុ​២៩ឆ្នាំ​ ​បាន​ក្លាយ​ជា​ជីតា​ដែល​មាន​វ័​យ​ក្មេង​ជាង​គេ​បំផុត​នៅ​ ​ក្នុង​ប្រទេស​អង់គ្លេស​ ​ពេល​កូន​ស្រី​វ័​យ​ជំទង់​របស់​គាត់​ទើប​តែ​ដឹង​ថា​មាន​ផ្ទៃ​ពោះ​ ​ហើយ​នឹង​សម្រាល​នៅ​រ​ដូ​វ​រំហើយ​ ​ខាង​មុខ​ ​។

ឪពុក​វ័​យ​ក្មេង​អាយុ​២៩ឆ្នាំ​មក​ពីសា​វ​វែ​ល​បាន​ឱ្យ​ដឹង​ថា​ ​គាត់​ខឹង​សម្បា​ ​យ៉ាង​ខ្លាំង​ជាមួយ​កូន​ស្រី​អាយុ​១៤ឆ្នាំ​ ​ពេល​ដឹង​ថា​នាង​មាន​ផ្ទៃ​ពោះ​ជាង​១១ ស​ប្ដា​ហ៍​ទៅ​ហើយ​នោះ​ ​។ គាត់​ឈឺ​ចាប់​ដោយ​រៀបរាប់​ឱ្យ​ដឹង​ថា​ ​“រឿង​នោះ​ដូច​ ​ជា​ប្រវត្ដិ​សា​ស្ដ្រ​កើត​ឡើង​ច្រំ​ដែល​អ៊‌ី​ចឹ​ង​។

ឪពុក​វ័​យ​ក្មេង​អាយុ​២៩ឆ្នាំ​ដែល​មិន​ ​បញ្ចេញ​ឈ្មោះ​ប​ន្ដ​រៀបរាប់​ថា​ ​“ផ្ទាល់​ខ្លួន​ ​ខ្ញុំ​ដឹង​ថា​ ​ការ​ក្លាយ​ជា​ឪពុក​ម្ដាយ​នៅ​វ័​យ​ ​ក្មេង​ជា​រឿង​លំបាក​បែប​ណា​ ​ហើយ​ពេល​ ​នេះ​កូន​ស្រី​របស់​ខ្ញុំ​កំពុង​ដើរ​តាម​គន្លង​ ​របស់​ឪពុក​វា​ ​។ ប៉ុន្ដែ​យើង​បាន​ត្រៀម​ ​លក្ខ​ណៈ​រស់​នៅ​ជាមួយ​ក្មេង​ ​ហើយ​ ​ស្វាគមន៍​ទារក​តូច​ដែល​នឹង​ក្លាយ​ជា​ ​សមាជិក​ថ្មី​នៅ​ក្នុង​គ្រួសារ​ ​។ កូន​ស្រី​ឱ្យ​ នៅ​វ័​យ​ក្មេង​ទើប​តែ​១៤ឆ្នាំ​ប៉ុណ្ណោះ​ ​ប៉ុន្ដែ​ គេ​បាន​សម្រេច​ចិ​ត្ដ​រក្សា​កូន​ក្នុង​ផ្ទៃ​ ​។ យើង​មិន​ហ៊ាន​បង្ខំ​កូន​ឱ្យ​ធ្វើ​រឿង​អ្វី​ផ្សេង​ ​ឡើយ​ ​។ យើង​មិន​ចង់​ឱ្យ​កូន​ស្រី​យើង​ ​ស្អប់​ឪពុក​ម្ដាយ​ទេ​ ​។

ជីតា​វ័​យ​ក្មេង​ប​ន្ដ​ទៀត​ថា​ ​គាត់​មាន​ ​អារម្មណ៍​ថា​មិន​ដូច​ជីតា​គេ​ទាល់តែ​សោះ​ ​ដោយសារ​តែ​គាត់​នៅ​វ័​យ​ក្មេង​ ​សក់​ ​មិន​ទាន់​ស្កូវ​ ​មិន​ទាន់​ដើរ​ឈើច្រត់​នៅ​ ​ឡើយ​ ​។

ព័ត៌មាន Mirror បាន​ឱ្យ​ដឹង​ថា​ ​ផ្ទាល់​ ​ខ្លួន​ជីតា​វ័​យ​ក្មេង​បាន​ក្លាយ​ជា​ឪពុក​ក្នុង​ ​ឆ្នាំ​១៩៩៦ ពេល​នោះ​ទើប​តែ​មាន​អាយុ​ ​១៤ឆ្នាំ​ប៉ុណ្ណោះ​ ​ចំណែក​ម្ដាយ​របស់​គាត់​ ​មាន​អាយុ​៤៧ឆ្នាំ​ ​គាត់​សប្បាយ​រីករាយ​ ​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយ​ជា​ជីដូន​ ​។

ជីតា​វ័​យ​ក្មេង​ប​ន្ដ​ទៀត​ថា​ ​“ម្ដាយ​​របស់​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​​ហើយ​ជីដូន​របស់​ម្ដាយ​ខ្ញុំ​ក៏​នៅ​រស់​នៅ​ឡើយ​គាត់​ជិត​បាន​ក្លាយ​ជា​ជីលួត​របស់​ចៅ​ដែល​ជិត​សម្រាល​នោះ​ ​។ វា​ជា​រឿង​មួយ​ដ៏​អ​ស្ចា​រ្យ​ផង​ដែរ​ដែល​ក្នុង​គ្រួសារ​មួយ​​មាន​មនុស្ស​រស់​នៅ​បាន​រហូត​ដល់​៦ ៕