ជាងគ្រូទៅទៀត !

ដោយ​ ៖ ថ្ងៃទី 07 កុម្ភះ 2011ម៉ោង 17:08:56

មានគ្រូបង្រៀនម្នាក់ល្បីថា ជាអ្នកខ្ជិលច្រអូសផុតលេខ ម្ល៉ោះហើយគ្មានសិស្សណាហ៊ានមករៀនទេ ។ ថ្ងៃមួយមានសិស្សម្នាក់មកសុំរៀន ។

លោកគ្រូមានប្រសាសន៍

-អើ ! បើឯងចង់រៀន ត្រូវទៅរកតុមួយមក ។

-ដើម្បីធ្វើអ្វី...............គ្រូ ?

-ដើម្បីដាក់ទឹកខ្មៅ និងសៀវភៅមករៀន ។

កូនសិស្សនោះអេះស្លឹកត្រចៀកមួយស្របក់រួចនិយាយ៖

-តើខ្ញុំអាចឱនយកខ្នងធ្វើតុបានទេ ព្រោះធ្វើអ៊ីចឹងទាំងខ្ញុំទាំងគ្រូអាចចំណេញពេលវេលានិងកម្លាំងលីសែងផង។

ស្ដាប់ចប់ភ្លាម លោកគ្រូក៏ឱនក្បាលដល់ដី រួចឆ្លើយថា៖

-មិត្ដជាទីមេត្រីអើយ តើមិត្ដចាំបាច់មករៀនអ្វីពីខ្ញុំទៀត បើមិត្ដជាអ្នក កម្ជិលជាងខ្ញុំស្រាប់ទៅហើយនោះ !