សួរ​រក​ផ្លូវ​ឡើងឋានសួគ៌​

ដោយ​ ៖ ថ្ងៃទី 08 កុម្ភះ 2011ម៉ោង 10:27:51

គ្រូ​ម្នាក់​អញ្ជើញ​ទៅ​បង្រៀន​កូន​អ្នក​មេម៉ាយ​ម្នាក់​ដែល​មានកូន​ប្រុស​មួយ​និង​ ​កូនស្រី​មួយ​ពេល​យប់​គ្រូ​ដេក​ជាមួយ​កូនប្រុស​នៅ​ល្វែង​ខាងលើ​ ​ឯ​អ្នក​មេម៉ាយ​និង​ ​កូនស្រី​ដេក​នៅ​ល្វែង​ផ្ទះបាយ​ ​។ គ្រូ​មានគំនិត​ចែចង់​មេម៉ាយ​នោះ​ ​។ ថ្ងៃមួយ​ ​ឆ្លៀតឱកាស​ដែល​អ្នក​ក្នុងផ្ទះ​ដេក​លក់​អស់​។​ ​គ្រូ​យើង​ក៏​ដើរទៅ​ផ្ទះបាយ​ ​។ ស្រាប់​ ​តែ​អ្នក​មេម៉ាយ​ភ្ញាក់​ទាន់​ក៏​សួរ​៖

-- អ្នក​ណា​ហ្នឹង​ ​?

-- ខ្ញុំ​ ​!

-- ខ្ញុំ​គឺជា​អ្នក​ណា​ ​?

--ខ្ញុំ​គឺជា​គ្រូបង្រៀន​ណា​ ​!

--យប់​ងងឹត​អ៊‌ីចឹង​ ​លោកគ្រូ​មក​ផ្ទះ​បាន​ធ្វើ​អ្វី​ ​?

--ខ្ញុំ​...យក​ជើង​ឆ្នាំង​ពីរ​បី​ទៅ​ដាក់​សៀវភៅ​ ​។

រំលង​បាន​ប៉ុន្មាន​ថ្ងៃ​ ​គ្រូ​យើង​ឡើង​ទៅ​លើដំបូល​ផ្ទះបាយ​ ​។ កំពុង​វែក​ស្បូវ​រក​ ​ផ្លូវ​ចុះ​ ​ស្រាប់តែ​ឮ​សំដី​របស់​ម្ចាស់ផ្ទះ​សួរ​៖

- អ្នក​ណា​នៅ​លើ​នោះ​ ​?

- ខ្ញុំ​ទេតើ​ ​ ​!

- ខ្ញុំ​គឺ​អ្នក​ណា​ ​?

- ខ្ញុំ​គឺ​គ្រូបង្រៀន​ណា​ ​!

- លោកគ្រូ​ឡើង​លើ​នោះ​ធ្វើ​អ្វី​ ​?

- ខ្ញុំ​សូម​សួរ​បន្ដិច​... តើ​ផ្លូវ​នេះ​ជា​ផ្លូវ​ឡើង​ទៅ​ឋានសួគ៌​មែន​ទេ​ ​?