
កូនកុំ...
(បទពាក្យប្រាំពីរ)
កូនកុំ គិតខ្លីជឿមិត្ដភក្ដិ នាំកូនឱ្យធ្លាក់ផ្លូវអបាយ
កូនកុំ តាមគេចោលពុកម្ដាយ កូនគិតវែងឆ្ងាយណាកូនណា ។
កូនកុំ ធុញទ្រាន់សម្ដីឪ ម៉ែណែនាំផ្លូវៗសុខា
កូនកុំ ភ្លេចគ្រូៗបាចារ្យ បង្រៀនកូនថាកូនសិស្សល្អ ។
កូនកុំ ភ្លេចប្រាណជាមនុស្ស កូនគិតឱ្យលុះខ្ខស់បវរ
កូនកុំ ធ្វើជាតិខ្លួនឱ្យក្រ កូនត្រូវបន្ដស្នងកិច្ចការ ។
កូនកុំ ភ្លេចភ្លាំងស្មារតី ខ្មែរមានឈ្មោះល្បីៗអស្ចារ្យ
កូនកុំ បណ្ដោយឱ្យអាត្មា បង្ខូចកេរតាដោយសារកូន ។
