កូន​កុំ​...

ដោយ​ ៖ ហម​ ​វុ​ទ្ធា​ ថ្ងៃទី 08 កុម្ភះ 2011ម៉ោង 10:55:31

(បទ​ពាក្យ​ប្រាំ​ពី​រ)

កូន​កុំ​ ​          គិត​ខ្លី​ជឿ​មិត្ដភក្ដិ​ ​             នាំ​កូន​ឱ្យ​ធ្លាក់​ផ្លូវ​អបាយ

កូន​កុំ​ ​          តាម​គេ​ចោល​ពុក​ម្ដាយ​ ​   កូន​គិត​វែង​ឆ្ងាយ​ណា​កូន​ណា​ ​។

 

កូន​កុំ​ ​          ធុញទ្រាន់​សម្ដី​ឪ​ ​              ម៉ែ​ណែនាំ​ផ្លូវៗ​សុខា

កូន​កុំ​ ​          ភ្លេច​គ្រូៗ​បា​ចា​រ្យ​ ​              បង្រៀន​កូន​ថា​កូនសិស្ស​ល្អ​ ​។

 

កូន​កុំ​ ​          ភ្លេច​ប្រាណ​ជា​មនុស្ស​ ​     កូន​គិត​ឱ្យ​លុះ​ខ្ខ​ស់ប​វរ

កូន​កុំ​ ​          ធ្វើ​ជាតិ​ខ្លួន​ឱ្យ​ក្រ​ ​              កូន​ត្រូវ​បន្ដ​ស្នង​កិច្ចការ​ ​។

 

កូន​កុំ​ ​          ភ្លេចភ្លាំង​ស្មារតី​ ​              ខ្មែរ​មានឈ្មោះ​ល្បីៗ​អស្ចារ្យ

កូន​កុំ​ ​          បណ្ដោយ​ឱ្យ​អាត្មា​ ​           បង្ខូច​កេរ​តា​ដោយសារ​កូន​ ​។