
ត្អូញត្អែរធ្វើអ្វីទៀត
ដោយ ៖ ថ្ងៃទី 12 កុម្ភះ 2011ម៉ោង 10:13:56
នៅលើចានម្ហូប មានតែត្រីចៀនពីរ មួយតូចមួយធំ ។ ភ្ញៀវយកចង្កឹះ ចាប់ត្រីធំដាក់ក្នុងចានបាយរបស់ខ្លួន ម្ចាស់ផ្ទះឃើញដូច្នេះ ក៏ពោលឡើងថា៖
- ពិតជាគ្មានសុជីវធម៌ក្នុងខ្លួនបន្ដិចសោះ !
- អ៊ីចឹង តើខ្ញុំធ្វើយ៉ាងណា ? (ភ្ញៀវសួរទាំងងឿងឆ្ងល់)
- សំឡាញ់ឯងបានរើសយកត្រីធំដាក់ក្នុងចានខ្លួន ។
- អ៊ីចឹងសំឡាញ់ឯងធ្វើយ៉ាងណាវិញ ?
- ខ្ញុំជាអ្នកមានសុជីវធម៌ ម្ល៉ោះហើយ ខ្ញុំនឹងចាប់យកតែត្រីណាតូច ។
នោះ ! វានៅលើចានរសាប់ទេតើ ម្ដេចក៏សំឡាញ់ឯងមិនយកទៅ តើនៅ ត្អូញត្អែរធ្វើអ្វីទៀតទៅ ?
