ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា​ក្លាយ​ជា​ឆ្នេរ​ស​មុ​ទ្រ​ដែល​ស្អាត​ជាង​គេ​លើ​សាកល​លោក​

ដោយ​ ៖ យឺន ពន្លឺ|ថ្ងៃទី 12 កុម្ភះ 2011 ម៉ោង 08:28:42

ភ្នំពេញ៖​ ​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ឆ្នេរ​ស​មុ​ទ្រ​ដែល​ស្អាត​ជាង​គេ​នៅ​ទី​ក្រុង​កា​ហ្សែ​ស​តំបន់​ក័​រស​ប្រទេស​ ​បារាំង​មក​ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ក្លឹ​ប​ឆ្នេរ​ស​មុ​ទ្រ​ ​ដែល​ស្អាត​ជាង​គេ​លើ​សាកល​លោក​ ​ដោយ​ការ​បោះ​ឆ្នោត​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មក​រា​ ​ឆ្នាំ​២០១១ កន្លង​ទៅ​។

ការ​ដាក់​ប​ញ្ជូ​ល​ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា​ ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹ​ប​ឆ្នេរ​ស​មុ​ទ្រ​ដែល​ស្អាត​ជាង​គេ​លើ​សាកល​លោក​នោះ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​បាន​សម្រេច​ ​បង្កើត​គ​ណៈ​កម្ម​ការ​អ​ន្ដរ​ជាតិ​ក្រសួង​ ​ដែល​មាន​លោក​ ​អ៊ឹម​ ​ឈុ​ន​លឹ​ម​ ​ទេស​រដ្ឋ​ម​ន្ដ្រី​ក្រសួង​រៀបចំ​ដែន​ដី​ន​គ​រូប​នី​យ​កម្ម​ ​និង​តំណាង​ជា​ប្រធាន​លោក​បណ្ឌិត​ ​ម៉ុ​ក​ ​ម៉ា​រ៉េ​ត​ ​ទេស​រដ្ឋ​ម​ន្ដ្រី​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ប​រិ​ស្ថាន​ជា​អនុ​ប្រធាន​ ​និង​លោក​ ​ថោ​ង​ ​ខុន​ ​ជា​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ទេសចរណ៍​ជា​អនុ​ប្រធាន​អ​ចិ​ន្ដ្រៃ​យ៍​។

លោក​ ​អ៊ឹម​ ​ឈុ​ន​លឹ​ម​ ​បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ នៅ​ក្រសួង​ទេសចរណ៍​ថា​ ​គ​ណៈ​កម្ម​ការ​អ​ន្ដរ​ក្រសួង​នេះ​មាន​តួ​នាទី​សហ​ការ​ជាមួយ​ក្រុម​ប្រឹក្សា​ភិ​បា​ល​ក្លឹ​ប​ដើម្បី​ជំរុញ​ការ​ដា​ក់់​បញ្ចូល​ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា​ជា​សមាជិក​ក្លឹ​ប​ត្រៀម​ ​រៀបចំ​ទទួល​ទស្សន​កិច្ច​របស់​គ​ណៈ​ប្រតិភូ​ក្លឹ​ប​ ​និង​រៀបចំ​សំណុំ​ឯក​សារ​ដាក់​ជូន​ក្រុម​ប្រឹក្សា​ភិ​បា​ល​ក្លឹ​ប​ស​ម្រេ​ច​។

លោក​បាន​ប​ន្ដ​ទៀត​ថា​ ​យើង​បាន​ស្នើ​ដាក់​ប​ញ្ជូ​ល​ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា​ទាំងមូល​ ​កាត់​ខេ​ត្ដ​ចំនួន​៤រួម​មាន​ខេ​ត្ដ​កោះកុង , ខេ​ត្ដ​ព្រះ​សីហ​នុ , ខេ​ត្ដ​កំពត​ ​និង​ខេ​ត្ដ​កែប​ ​ដែល​មាន​ប្រវែង​៤៤០គីឡូម៉ែត្រ​ ​ក្រោម​ឈ្មោះ​រួម​ថា​ ​ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា (Cambodia​ ​Bay​-La​ ​Baie​ ​du​ ​Cam​ ​bodge​)

លោក​ ​ថោ​ង​ ​ខុន​ ​បាន​មាន​ប្រសាសន៍​ក្នុង​ឱ​កាស​នោះ​ដែរ​ថា​ ​យើង​ជាប់​ជា​សមាជិក​ក្លឹ​ប​ឆ្នេរ​ស​មុ​ទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក​នេះ​ ​នឹង​ផ្ដល់​ផល​ប្រ​ ​យោជន៍​ជា​អា​ទិ៍​គឺ​ទី​១. ចូល​រួម​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និ​រ​ន្ដរ​ភាព​ ​និង​ការ​ទទួល​ខុស​ត្រូវ​នៅ​តំបន់​ឆ្នេរ​ ​ទី​២. បង្កើត​កម្លាំង​ផ្សព្វផ្សាយ​ស​ក្ដា​នុ​ពល​ទេសចរណ៍​តំបន់​ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា​ ​និង​ទី​៣. ក្លឹ​បទ​ទួល​ស្គាល់​ឈ្មោះ​ឆ្នេរ​ស​មុ​ទ្រ​ ​កម្ពុ​ជា​ជា​ផ្លូវ​ការ​ដែល​នឹង​ផ្ដល់​អំណោយ​ ​ផល​ល្អ​សម្រាប់​តំបន់​ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា​ ​លើ​ឆាក​អ​ន្ដរ​ជា​តិ​។

លោក​មាន​ប្រសាសន៍​ត្រួសៗ​ពី​ប្រវត្ដិ​ក្លឹ​ប​ឆ្នេរ​ស​មុ​ទ្រ​ដែល​ស្អាត​ជាង​គេ​លើ​សាកល​លោក​ថា​ ​ក្លឹ​ប​នេះ​ត្រូវ​បាន​ង្កើ​ត​ឡើង​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ នៅ​ទី​ក្រុង​ប៊ែ​រ​ឡាំង​ ​ប្រទេស​អា​ល្លឺ​ម៉​ង់​ ​ដែល​ស្ថិត​ក្រោម​ការ​គាំ​ទ្រ​របស់​អង្គ​ការ​យូ​ណេ​ស្កូ​ក្នុង​គោល​បំណង​ចំនួន​៣រួម​មាន​ទី​១. សម្រួល​ការ​ដោះ​ដូរ​បទ​ពិសោធន៍​រវាង​សមាជិក​លើ​បណ្ដា​ប​រិ​ស្ថាន​សង្គម​សេដ្ឋ​កិច្ច​ ​និង​ទេសចរណ៍​ធ្វើ​ការ​ចែក​រំលែក​អំពី​លទ្ធ​ផល​ស្រាវជ្រាវ​ ​និង​សិក្សា​បែប​វិទ្យា​សា​ស្ដ្រ​នានា​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ ​និង​អភិ​រក្ស​ដោយ​ឈរ​លើ​គោល​ការណ៍​ ​និ​រ​ន្ដរ​ភាព​ដល់​ស​មា​ជិ​ក​។​ ​ទី​២. ជំរុញ​ការ​ដោះ​ដូរ​បទ​ពិសោធន៍​ ​និង​ជំនាញ​រវាង​សមាជិក​លើ​ការងារ​ផ្សព្វផ្សាយ​ទេសចរណ៍​ ​និង​ទី​៣. ជំរុញ​ឱ្យ​មាន​ការ​ភ្ជាប់​ទំនាក់​ ​ទំនង​និង​ផ្លាស់​ប្ដូរ​រវាង​ប្រជា​ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​ស​មុ​ទ្រ​ជា​សមាជិក​លើ​ការងារ​វប្ប​ធម៌​ ​និង​កី​ឡា​។​ល​។

ប​ច្ច​ប្ប​ន្ន​ក្លឹ​ប​នេះ​ ​មាន​សមាជិក​២៤ប្រទេស​ ​និង​តំបន់​ស្វយ័ត​មាន​ដូច​ជា​ ​ទ្វីប​អា​ហ្វ្រិ​ក​មាន​ចំនួន​៦ប្រទេស​ ​ទ្វីប​អា​មេ​រិ​ក​មាន​ចំនួន​៧ប្រទេស​ ​ទ្វីប​អាស៊ី​មាន​ចំនួន​៥ប្រទេស​ ​និង​ទ្វីប​អឺរ៉ុប​មាន​ចំនួន​៧ប្រទេស​ដែល​នោះ​រួម​មាន​៣២ឆ្នេរ​ ​និង​ទី​ស្នា​ក់​ការ​អ​ចិ​ន្ដ្រៃ​យ៍​នៅ​ទី​ ​ក្រុង​វ៉ា​ន់ (Vannes​) ប្រទេស​បារាំង​ ​ហើយ​ប្រទេស​កម្ពុ​ជា​យើង​ជា​សមាជិក​ទី​៣៣ហើយ​របស់​ក្លឹ​ប​នេះ​