បើសិនជា​ខ្ញុំ​វិញ​

ដោយ​ ៖ ថ្ងៃទី 14 កុម្ភះ 2011ម៉ោង 16:49:51

មាន​បុរស​ម្នាក់​កំពុង​អង្គុយ​យំ​ក្បែរ​របង​ផ្ទះ​ ​។ មិត្ដ​ម្នាក់​នៅផ្ទះ​ក្បែរ​គ្នា​ ​ឃើញ​ដូច្នេះ​ក៏​សួរ​ថា​៖

-តើ​អ្នក​ណា​ធ្វើ​ឱ្យ​បង​ពិបាកចិត្ដ​ ​?

-ខ្លួន​ខ្ញុំ​អភ័ព្វ​ណាស់​មិត្ដ​អើយ​ ​! ប្រពន្ធ​ខ្ញុំ​ទើបតែ​វាយ​ខ្ញុំ​ដប់​រំពាត់​ ​ព្រោះតែ​ ​ខ្ញុំ​ភ្លេច​សា​ខោអាវ​មុន​ភ្លៀង​ ​។

-បង​ឯង​អី​ក៏​សម្ស​ត់​ម្ល៉េះ​ ​តើ​បុរស​ភាពរ​បស់បង​ឯង​នៅឯណា​ ​? បើសិនជា​ ​ខ្ញុំ​វិញ​ ​... គាប់​ជួន​ពេល​នោះ​ប្រពន្ធ​គាត់​នោះ​ក៏​មក​ដល់​ល្មម​ ​ដោយ​មាន​ទាំង​ ​កាន់​អំបោស​មួយ​នៅ​ដៃ​ផង​ ​។

-តើ​បង​ធ្វើ​យ៉ាងណា​ ​ប្ដី​សំឡាញ់​ ​! (ប្រពន្ធ​គាត់​នោះ​សួរ​)

-បង​នឹង​សា​ខោអាវ​ចូល​មុន​ភ្លៀង​ជា​ដាច់ខាត​ ​៕