
បើសិនជាខ្ញុំវិញ
មានបុរសម្នាក់កំពុងអង្គុយយំក្បែររបងផ្ទះ ។ មិត្ដម្នាក់នៅផ្ទះក្បែរគ្នា ឃើញដូច្នេះក៏សួរថា៖
-តើអ្នកណាធ្វើឱ្យបងពិបាកចិត្ដ ?
-ខ្លួនខ្ញុំអភ័ព្វណាស់មិត្ដអើយ ! ប្រពន្ធខ្ញុំទើបតែវាយខ្ញុំដប់រំពាត់ ព្រោះតែ ខ្ញុំភ្លេចសាខោអាវមុនភ្លៀង ។
-បងឯងអីក៏សម្សត់ម្ល៉េះ តើបុរសភាពរបស់បងឯងនៅឯណា ? បើសិនជា ខ្ញុំវិញ ... គាប់ជួនពេលនោះប្រពន្ធគាត់នោះក៏មកដល់ល្មម ដោយមានទាំង កាន់អំបោសមួយនៅដៃផង ។
-តើបងធ្វើយ៉ាងណា ប្ដីសំឡាញ់ ! (ប្រពន្ធគាត់នោះសួរ)
-បងនឹងសាខោអាវចូលមុនភ្លៀងជាដាច់ខាត ៕
