ប្រធានាធិបតី​អា​មេ​រិ​ក​៤៣នាក់​ជួប​​ជុំ​គ្នា​ជា​លើក​ដំបូង​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 19 កុម្ភះ 2011ម៉ោង 06:19:19

ជា​លើក​ទី​១ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​អា​មេ​រិ​ក​ប្រធានាធិបតី​ទាំង​៤៣រូប​របស់អា​មេ​រិ​ក​មាន​ឱ​កាស​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​សារ​មន្ទីរ​ជាតិ Madame Tussauds ទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ ​។ ព្រឹត្ដិ​ការណ៍​នោះ​បាន​ទាក់​ទាញ​អ្នក​ទ​ស្ស​នា​រាប់​សែន​នា​ក់​។

ពិធី​តាំង​ពិ​ព័​រ​ណ៌​រូប​ចម្លាក់​ប្រ​ធានា​ ​ធិ​ប​តី​ទាំង​៤៣រូប​បាន​បើក​សម្ពោធ​កាល​ ​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ តាម​ការ​ពិត​ ​អា​មេ​ ​រិ​ក​មាន​ប្រធានាធិបតី​៤៤រូប​ ​ប៉ុន្ដែ​ប្រ​ធា​ ​នា​ធិ​ប​តី​មួយ​រូប​ឈ្មោះ Grover Cleveland កាន់​តំណែង​មិន​បាន​ខ្ជាប់​ខ្ជួ​ន​។​ ​រូប​ចម្លាក់​របស់​ប្រធានាធិបតី​នីមួយៗ​ ​ត្រូវ​គេ​តុ​ប​តែង​យ៉ាង​ល្អ​ ​និង​ ​សុភាព​រាបសា​ថ្លៃថ្នូរ​តាម​រដ្ឋ​កាល​ដែល​ ​ប្រធានាធិបតី​ទាំង​នោះ​កាន់​តំណែង​ ​។

សារ​មន្ទីរ​ជាតិ Madame Tussauds បាន​រៀបចំ​ពិធី​តាំង​ពិ​ព័​រ​ណ៌​នោះ​ឡើង​ ​ក្នុង​គោល​បំណង​ជួយ​ដល់​ពលរដ្ឋ​អា​មេ​ ​រិ​ក​ ​ក៏​ដូច​នៅ​លើ​ពិភព​លោក​ទាំងមូល​ ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ប្រវត្ដិ​សា​ស្ដ្រ អា​មេ​រិ​ក​ ​ក៏​ដូច​ជា​របប​នៃ​ការ​ដឹកនាំ​ ​របស់​ប្រធានាធិបតី​នីមួយៗ​នៅ​លើ​ ​ប្រទេស​មហា​អំណាច​មួយ​នេះ​ ​។

ក្រៅ​ពី​នេះ​ក្រុម​អ្នក​រៀបចំ​បាន​តុ​ប​តែង​រូប​ចម្លាក់​របស់​ប្រធានាធិបតី​ទាំង​ ​នោះ​ជាមួយ​នឹង​ព្រឹត្ដិ​ការណ៍​សំ​ខា​ន់ៗ​ដែល​ ​កើត​មាន​ឡើង​ក្នុង​អំឡុង​នៃ​ការ​គ្រប់គ្រង​អំណាច​ ​តួយ៉ាង​ដូច​ជា​ប្រធានាធិបតី​ច​ច​ដាប់​បិ​ល​យូ​ប៊ូ​ស ត្រូវ​គេ​តាក់តែង​ដោយ​មាន​ផ្ទៃ​ខាង​ក្រោយ​ជា​ព្រឹត្ដិ​ការណ៍​វាយ​ប្រហារ​ភេ​រ​វ​កម្ម​១១ កញ្ញា​ជា​ដើម​ ៕