
ស៊ូស្លាប់ ជាជាង
ដោយ ៖ ថ្ងៃទី 24 កុម្ភះ 2011ម៉ោង 11:03:09
កាលពីដើម មានជនកំណាញ់ម៉ៅស្វិតម្នាក់ ស៊ីក៏មិនហ៊ានស៊ី ស្លៀកពាក់ ក៏មិនហ៊ានស្លៀកពាក់ល្អ គិតតែពីសន្សំសំចៃប្រាក់ធ្វើមានធ្វើបាន ។
ថ្ងៃមួយមានមិត្ដរបស់គាត់បានបបួលគាត់ទៅលេងទីក្រុងភ្នំពេញ ។ មុន ដំបូងគាត់ពុំព្រមទៅទេ តែមិត្ដរបស់គាត់ចេះតែបបួលពេក ទើបគាត់ចូល ទៅក្នុងផ្ទះយកប្រាក់បីរៀលមូរនឹងចង្កេះខោ ហើយក៏ចេញដំណើរទៅ។ លុះទៅ ដល់ទីក្រុង ឃើញអ្វីក៏គាត់ចង់បាន តែខ្លាចអស់លុយពុំហ៊ានទិញឡើយ ។ ថ្ងៃ ក្ដៅពេក គាត់ចង់ផឹកទឹក តែខ្លាចចេញលុយឱ្យមិត្ដនោះ គាត់ក៏ខំទ្រាំអត់ តទៅទៀត ។ ពេលល្ងាចត្រឡប់មកផ្ទះវិញជិះទូកដបានពាក់កណ្ដាលផ្លូវ ដោយ ស្រេកទឹកខ្លាំងពេកទ្រាំពុំបានគាត់ក៏ឱនក្បង់ទឹកផឹក ហើយដាំដូងធ្លាក់ទឹកគ្រាំ ។
- អ្នកណាស្រង់មិត្ដខ្ញុំ ខ្ញុំជូនលុយ៥រៀល ។
ជនកំណាញ់ខំងើបក្បាលឡើងនិយាយ:
- ៥រៀលថ្លៃណាស់ !
មិត្ដគាត់និយាយបន្ថែម:
- អ៊ីចឹង៣រៀលចុះ !
ជនកំណាញ់ងើបឡើងម្ដងទៀត:
- ៣រៀលក៏ថ្លៃដែរ ស៊ូស្លាប់ជាជាង៕
