ស៊ូស្លាប់​ ​ជា​ជាង​

ដោយ​ ៖ ថ្ងៃទី 24 កុម្ភះ 2011ម៉ោង 11:03:09

កាលពីដើម​ ​មាន​ជន​កំណាញ់​ម៉ៅ​ស្វិត​ម្នាក់​ ​ស៊ី​ក៏​មិន​ហ៊ានស៊ី​ ​ស្លៀកពាក់​ ​ក៏​មិន​ហ៊ាន​ស្លៀកពាក់​ល្អ​ ​គិតតែ​ពី​សន្សំ​សំចៃ​ប្រាក់​ធ្វើ​មាន​ធ្វើ​បាន​ ​។

ថ្ងៃមួយ​មាន​មិត្ដ​របស់​គាត់​បាន​បបួល​គាត់​ទៅ​លេង​ទីក្រុង​ភ្នំពេញ​ ​។ មុន​ ​ដំបូង​គាត់​ពុំ​ព្រមទៅ​ទេ​ ​តែ​មិត្ដ​របស់​គាត់​ចេះ​តែ​បបួល​ពេក​ ​ទើប​គាត់​ចូល​ ​ទៅ​ក្នុងផ្ទះ​យក​ប្រាក់​បី​រៀល​មូរ​នឹង​ចង្កេះ​ខោ​ ​ហើយ​ក៏​ចេញដំណើរ​ទៅ​។​ ​លុះ​ទៅ​ ​ដល់ទី​ក្រុង​ ​ឃើញ​អ្វី​ក៏​គាត់​ចង់បាន​ ​តែ​ខ្លាច​អស់​លុយ​ពុំ​ហ៊ាន​ទិញ​ឡើយ​ ​។ ថ្ងៃ​ ​ក្ដៅ​ពេក​ ​គាត់​ចង់​ផឹកទឹក​ ​តែ​ខ្លាច​ចេញ​លុយ​ឱ្យ​មិត្ដ​នោះ​ ​គាត់​ក៏​ខំទ្រាំ​អត់​ ​តទៅ​ទៀត​ ​។ ពេល​ល្ងាច​ត្រឡប់​មក​ផ្ទះ​វិញ​ជិះ​ទូកដ​បាន​ពាក់កណ្ដាល​ផ្លូវ​ ​ដោយ​ ​ស្រេកទឹក​ខ្លាំង​ពេក​ទ្រាំ​ពុំ​បាន​គាត់​ក៏​ឱន​ក្បង់ទឹក​ផឹក​ ​ហើយ​ដាំដូង​ធ្លាក់ទឹក​គ្រាំ​ ​។

- អ្នក​ណា​ស្រង់​មិត្ដ​ខ្ញុំ​ ​ខ្ញុំ​ជូន​លុយ​៥​រៀល​ ​។

ជន​កំណាញ់​ខំ​ងើបក្បាលឡើង​និយាយ​:

- ៥រៀលថ្លៃណាស់ !

មិត្ដ​គាត់​និយាយ​បន្ថែម​:

- អ៊‌ីចឹង​៣​រៀល​ចុះ​ ​!

ជន​កំណាញ់​ងើបឡើង​ម្ដងទៀត​:

- ៣រៀលក៏ថ្លៃដែរ ស៊ូស្លាប់​ជា​ជាង​៕​