
មនុស្សអំណួតពីរនាក់
ដោយ ៖ ថ្ងៃទី 24 កុម្ភះ 2011ម៉ោង 11:09:33
មានអ្នកមានម្នាក់ចូលចិត្ដអួតអាងពីទ្រព្យសម្បត្ដិរបស់ខ្លួន ។ ថ្ងៃមួយ គាត់បានរៀបចំធ្វើបុណ្យបង្សុកូលជូនឪពុកគាត់យ៉ាងអធិកអធម ។ គាត់ទិញ បានជ្រូកធាត់មួយក្បាលបម្រុងនឹងកាប់ធ្វើម្ហូបក្នុងថ្ងៃបុណ្យនោះ តែដោយ ធ្វេសប្រហែសពេក ជ្រូក១ក្បាលនោះក៏របូតខ្សែរត់បាត់ ។ គាត់ខំដើររកគ្រប់ ទីកន្លែង ហើយក៏បានជួបនឹងបុរសអំណួតម្នាក់ទៀត គាត់ក៏សួរថា៖
- បង ! ថ្ងៃនេះជាថ្ងៃសែនឪពុកខ្ញុំ ខ្ញុំបម្រុងកាប់ជ្រូកមួយក្បាលយ៉ាងធំ ព្រោះខ្ញុំចង់អញ្ជើញបងប្អូនញាតិមិត្ដយ៉ាងច្រើនបំផុតមកចូលរួម តើបងមាន ឃើញជ្រូក១ក្បាលដ៏ធាត់របស់ខ្ញុំទេ ?
បុរសអំណួតទី២ ដែលកំពុងពាក់អាវថ្មី ក៏លើកជាយអាវឡើងបង្ហាញហើយ ឆ្លើយថា៖
- តាំងពីពេលដែលខ្ញុំពាក់អាវថ្មី ដែលត្បាញពីសូត្រដ៏មានតម្លៃបំផុតនេះ ដូចបងឃើញស្រាប់រហូតមកដល់ពេលនេះ ខ្ញុំមិនបានឃើញជ្រូករបស់បងរត់ កាត់ទីនេះទេ ៕
