
រុស្ស៊ីបន្ដហាមប្រាមនាំចេញផលិតផលកសិកម្ម
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 24 កុម្ភះ 2011ម៉ោង 07:00:56
ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េបានឱ្យដឹងថា រុស្ស៊ីបន្ដហាមប្រាមនាំចេញនូវផលិតផលកសិកម្ម ដែលបានអនុម័តតាំងពីខែសីហា ២០១០ ដែល សហគមន៍អន្ដរជាតិចាត់ទុកថាជាមូលហេតុធ្វើឱ្យតម្លៃស្បៀងអាហារពិភព លោកឡើងថ្លៃ ។ ការសម្រេចបន្ដច្បាប់ហាមប្រាមមិនឱ្យដឹកជញ្ជូនស្បៀង អាហារចេញទៅបរទេសនោះ ក្នុងកិច្ចប្រជុំសម្ងាត់មួយដឹកនាំដោយនាយករដ្ឋមន្ដ្រីពូទីន ។
សារព័ត៌មានមួយចំនួនបានដកស្រង់ សម្ដីរបស់ឧបនាយករដ្ឋមន្ដ្រីទី១ Vitkor Zubkov ដែលបានបញ្ជាក់ថា “យើងខ្ញុំ សម្រេចពិភាក្សាជ្រើសរើសបន្ដច្បាប់ ហាមប្រាមនាំចេញផលិតផលកសិកម្ម បន្ដទៀត” ។ ពេលដំបូង រដ្ឋាភិបាលរុស្ស៊ី ហាមប្រាមមិនឱ្យនាំចេញផលិតផល កសិកម្មចាប់តាំងពីថ្ងៃទី១៥ សីហាដល់ ថ្ងៃទី៣១ ធ្នូ ២០១០ ដោយសារតែ អាកាសធាតុស្ងួតហួតហែងអូសបន្លាយ បង្កជាគ្រោះអគ្គីភ័យឆេះព្រៃអស់រាប់ ពាន់ហិកតា និងធ្វើឱ្យទិន្នផលកសិកម្ម ធ្លាក់ចុះយ៉ាងខ្លាំង ។ គ្រោះរាំងស្ងួតអូស បន្លាយ ធ្វើឱ្យតំបន់កសិកម្មធំជាងគេ របស់រុស្ស៊ីចំនួន២៨ខូចខាតផលដំណាំ យ៉ាងដំណំ ។ មិនត្រឹមតែប៉ុណ្ណោះ ការ ខ្វះខាតស្បៀងអាហារនៅរុស្ស៊ីក្លាយជា ព្រឹត្ដិការណ៍នយោបាយមួយដ៏សំខាន់ក្នុង ពេលបោះឆ្នោតនាពេលខាងមុខ ។ ក្រុម អ្នកវិភាគយល់ឃើញថា ក្រៅពីស្រូវ អង្ករឡើងថ្លៃ គឺដល់ពេលដែលផលិត ផលធ្វើពីទឹកដោះគោ សាច់ក៏នឹងឡើង ថ្លៃដែរ ។
ប្រធានអង្គការកសិកម្មរុស្ស៊ីបានឱ្យ ដឹងថា ជាការពិតណាស់ ការនាំចេញ ផលិតផលកសិកម្មមិនអាចធ្វើទៅបាន ឡើយ ដោយសារប្រទេសរុស្ស៊ីក៏កំពុង ស្ថិតក្នុងដំណាក់កាលនៃការខ្វះខាត ។
បញ្ហាផលិតផលកសិកម្មទំនិញផ្សេងៗឡើងថ្លៃនៅលើពិភពលោក ធ្វើឱ្យប្រទេសជាច្រើនក្រោកឡើងប្រឆាំងតវ៉ានឹងរដ្ឋាភិបាល ។ ប្រសិនបើទំនិញ នៅតែបន្ដឡើងថ្លៃពិភពលោកនឹងធ្លាក់ក្នុងភាពអាសន្នចលាចលជាថ្មីម្ដងទៀត ៕
