មិនបាច់​ខាត​កម្លាំង​

ដោយ​ ៖ |ថ្ងៃទី 25 កុម្ភះ 2011 ម៉ោង 15:05:16

មាន​ជន​កម្ជិល​ម្នាក់​គិតតែ​ពី​ដេក​ទ្រមក់​ ​ទាំង​យប់​ទាំង​ថ្ងៃ​រហូត​ដល់​បាយ​ ​ទឹក​ក៏​ខ្ជិល​ងើប​ស៊ី​ដែរ​ ​។ ដល់​ស្លាប់​ទៅ​យមរាជ​ក៏​ឱ្យ​វា​ចាប់ជាតិ​ជា​ឆ្មា​ ​។ ជន​​កម្ជិល​ក៏​ទូល​ថា​៖

- ក្រាបទូល​ព្រះ​អង្គ​ ​ព្រះ​អង្គ​ឱ្យ​ខ្ញុំ​ចាប់ជាតិ​ជា​ឆ្មា​តែ​ជា​ឆ្មា​មាន​រោម​ពណ៌​ ​ខ្មៅ​ស្រិល​ ​មាន​តែ​ពណ៌​ស​មួយ​កញ្ចុំ​ត្រង់​ច្រមុះ​បាន​ហើយ​ ​។

យមរាជ​សួរ​៖

- ដើម្បី​អ្វី​ ​?

គាត់​បត​៖

- ខ្ញុំ​នឹង​ដេក​នៅ​កន្លែង​ងងឹត​ ​។ កណ្ដុរ​ឃើញ​កញ្ចុំ​ស​ ​ស្មានថា​ជា​ដុំ​ខ្លាញ់​មក​ ​ជិត​ ​ខ្ញុំ​គ្រាន់តែ​ហាមាត់​ត្របាក់​វា​មិន​ចាំបាច់​ដើរ​លប​ចាប់​កណ្ដុរ​ឡើយ​៕

ស្ដាយ​ស្បែក​ខ្លា

ជន​កំណាញ់​ម្នាក់​ត្រូវ​ខ្លា​ចាប់​ ​កូន​ ​គាត់​លើក​កាំភ្លើង​ឡើង​តម្រង់​ឃើញ​ ​ដូច្នេះ​គាត់​ស្រែក​ខ្លាំងៗ​ថា​ ​៖

- បាញ់​ជើង​វា​បាន​ហើយ​ ​កុំ​បាញ់​ខ្លួន​វា​ ​ប្រយ័ត្ន​ខូច​ស្បែក​លក់​មិន​បាន​ថ្លៃ​ ​៕