
មិនបាច់ខាតកម្លាំង
ដោយ ៖ ថ្ងៃទី 25 កុម្ភះ 2011ម៉ោង 15:05:16
មានជនកម្ជិលម្នាក់គិតតែពីដេកទ្រមក់ ទាំងយប់ទាំងថ្ងៃរហូតដល់បាយ ទឹកក៏ខ្ជិលងើបស៊ីដែរ ។ ដល់ស្លាប់ទៅយមរាជក៏ឱ្យវាចាប់ជាតិជាឆ្មា ។ ជនកម្ជិលក៏ទូលថា៖
- ក្រាបទូលព្រះអង្គ ព្រះអង្គឱ្យខ្ញុំចាប់ជាតិជាឆ្មាតែជាឆ្មាមានរោមពណ៌ ខ្មៅស្រិល មានតែពណ៌សមួយកញ្ចុំត្រង់ច្រមុះបានហើយ ។
យមរាជសួរ៖
- ដើម្បីអ្វី ?
គាត់បត៖
- ខ្ញុំនឹងដេកនៅកន្លែងងងឹត ។ កណ្ដុរឃើញកញ្ចុំស ស្មានថាជាដុំខ្លាញ់មក ជិត ខ្ញុំគ្រាន់តែហាមាត់ត្របាក់វាមិនចាំបាច់ដើរលបចាប់កណ្ដុរឡើយ៕
ស្ដាយស្បែកខ្លា
ជនកំណាញ់ម្នាក់ត្រូវខ្លាចាប់ កូន គាត់លើកកាំភ្លើងឡើងតម្រង់ឃើញ ដូច្នេះគាត់ស្រែកខ្លាំងៗថា ៖
- បាញ់ជើងវាបានហើយ កុំបាញ់ខ្លួនវា ប្រយ័ត្នខូចស្បែកលក់មិនបានថ្លៃ ៕
