
ការប្រកួតឆ្កែខាំគ្នានៅ អាហ្វហ្គានីស្ថាន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 26 កុម្ភះ 2011ម៉ោង 07:48:09
ពលរដ្ឋអាហ្វហ្គានីស្ថានបែរជាចូលចិត្ដយ៉ាងខ្លាំងជាមួយការប្រកួតឱ្យឆ្កែខាំគ្នា ហើយបើឆ្កែមួយណាអាចយកជ័យជម្នះបាននឹងទទួលប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ពលរដ្ឋអាហ្វហ្គានីស្ថានមិនចូលចិត្ដ មើលជល់ក្របី គោ ឬជល់មាន់ឡើយ តែពួកគេបែរជាចូលចិត្ដមើលការ ប្រកួតឆ្កែខាំគ្នាទៅវិញ ។ ការប្រកួតឆ្កែ ខាំគ្នាធ្វើឡើងនៅទីក្រុងកាប៊ូលប្រទេស អាហ្វហ្គានីស្ថាន ។ ឆ្កែដែលចូលរួម ប្រកួតនោះនឹងត្រូវហ្វឹកហាត់ពីកម្លាំង កាយយ៉ាងមាំមួន ។ ពានរង្វាន់ជ័យលាភី លេខ១នឹងទទួលបានប្រាក់រង្វាន់រហូត ដល់៥ម៉ឺនដុល្លារ ។ ទាំងនោះជាឱកាស មួយដ៏ល្អសម្រាប់ពលរដ្ឋដែលរស់នៅ ក្នុងប្រទេសក្រីក្រមួយនេះ មានឱកាស ក្លាយជាអ្នកមានទ្រព្យសម្បត្ដិអាស្រ័យ លើសត្វឆ្កែ ។
ការប្រកួតឆ្កែខាំគ្នាត្រូវគេហាមឃាត់ក្នុងរបបតាលីបង់គ្រប់គ្រងប៉ុន្ដែចាប់តាំងពីឆ្នាំ២០០១មកការប្រកួតឆ្កែខាំគ្នា ក្លាយជាទីពេញនិយមបំផុតនៅក្នុងប្រទេសនេះ ៕
