របាំខ្មែរបុរាណ

ដោយ​ ៖ ទិល ចាន់លីន ថ្ងៃទី 01 មីនា 2011ម៉ោង 10:23:44

                                                        (បទពាក្យប្រាំបី)


-ឈ្មោះខ្មែរលោកិយល្បាញល្បីក្រៃណា           ខ្ទរគ្រប់ទិសាពិសេសអាស៊ី

ឈ្មោះខ្មែរហោះហើរនៅគ្រប់ទិសទី                កាត់រាជធានីក្នុងលោកិយ ។

 

-ឈ្មោះខ្មែរល្បីនោះរបាំបូរាណ                       ដូនតាលោកបានបន្សល់ឱ្យស្ដ្រី

រឹងមាំឈរជើងលើខ្សែវិថី                                របាំខ្មែរល្បីឆើតឆាយក្រៃណា ។

 

-ភស្ដុតាងជាក់ច្បាស់ផ្ទាំងសិលាថ្ម                   រាប់ពាន់តំណសបញ្ជាក់ថា

របាំបូរាណលើវេទិកា                                     ឆើតលើថ្មដាសោភ័ណត្រចះ ។

 

-ពត់ជើងលើកជើងពត់ដៃលើកដៃ                  ដងខ្លួនចរណៃរេរាំសមណាស់

ផ្សំម្កុដពណ៌មាសពិតឆើតជាក់ច្បាស់             ភ្នែក មាត់ មុខ ថ្ងាសស្រីសែន

                                                                          ស្អាតស្រស់ ។

 

-ឃើញអប្សរារំភើបញាប់ញ័រ                         បេះដូងឈាមជ័រជាខ្មែរទាំងអស់

អប្សរាសម្ដែងល្អឥតខ្មោះ                                គ្មានទាស់ចិត្ដសោះបាត់អស់កង្វល់។

 

-ខ្មែរអើយ អើយខ្មែរទាំងប្រុសស្រី                   របាំល្បាញល្បីត្រូវបានបន្សល់

ការពាររក្សាចាក់ឆ្ងាយខ្វាយខ្វល់                     ឱ្យគង់វង្សដល់ខ្មែរបុត្រធីតា។

 

-ជាក់ពិតប្រាកដយើងជាបុរស                        គាំទ្រស្ម័គ្រស្មោះជួយស្ទួយរដ្ឋា

ផ្ដល់កម្លាំងចិត្ដរបាំអប្សរា                               នេះគឺខ្លឹមសារមហានគរ