អ្នកណាចិញ្ចឹមខ្ញុំ

ដោយ​ ៖ ថ្ងៃទី 01 មីនា 2011ម៉ោង 10:29:13

ជនម្នាក់មានកូនប្រុសអាយុ២១ឆ្នាំ ។ វាជាមនុស្សខ្ជិលច្រអូសពុំចេះរកស៊ី អ្វី រស់ដោយសារតែឪពុកខ្លួន ។ ថ្ងៃមួយមានគ្រូទាយម្នាក់បានទាយឱ្យវាថា៖

ឪពុកបងឯងរស់បាន៦០ឆ្នាំ ចំណែកបងឯងរស់បាន៦២ឆ្នាំ ។ នាយកូនស្ដាប់ ចប់ ក៏ទ្រហោយំតែម្ដង គ្រូទាយឆ្ងល់ក៏សួរ៖

- ខ្ញុំទាយថាទាំងឪទាំងកូនសុទ្ធតែមានអាយុវែងទាំងអស់ តើហេតុអ្វីឯងយំ?

វាឆ្លើយ ៖

- បានន័យថា ឪពុកខ្ញុំស្លាប់មុនខ្ញុំពីរឆ្នាំ តើក្នុងពីរឆ្នាំនោះ បានអ្នកណាចិញ្ចឹម ខ្ញុំ ហេតុហ្នឹងបានជាខ្ញុំយំ ៕