
អ្នកក្លាហានជាងគេ
ដោយ ៖ ថ្ងៃទី 01 មីនា 2011ម៉ោង 10:34:06
នៅក្បែរខ្ទមអ្នកតាកំពុងមានការប្រជុំដោយសម្ងាត់មួយរវាងបណ្ដា បុរសៗដែលល្បីឈ្មោះពីរឿងខ្លាចប្រពន្ធ ។ អ្នកទាំងនោះបានមូលមតិគ្នាថា គប្បីបង្កើតជាសមាគមអ្នកមិនខ្លាចប្រពន្ធសំឡុត ។ កំពុងពិភាក្សាអ្នកក្លា ហានដើម្បីតែងតាំងជាប្រធាន ស្រាប់តែឮសំឡេងស្រែកឡើងថា៖
- ម៉ែប្រពន្ធមកដល់ហើយពួកយើងត្រូវគេចសិន ។ ទាំងអស់គ្នាស្ទុះរត់ពួន អស់ ប៉ុន្ដែនោះគឺជាសម្រែកកុហក់សោះ គេក៏នាំគ្នាត្រឡប់មកទីប្រជុំជនវិញ ហើយឃើញមានបុរសម្នាក់នៅអង្គុយស្ងៀមធ្វើព្រងើយ ។
គាត់នេះពិតជាអ្នកក្លាហានជាងយើងទាំងអស់គ្នា ។ គាត់សមជាប្រធាននៃ សមាគមរបស់យើងណាស់ ។ ទាំងអស់គ្នាក៏ដើរចូលទៅជិត តែពុទ្ធោ ! បុរស នោះដាច់ខ្យល់ស្លាប់ទៅហើយ ព្រោះតែភ័យខ្លាំងពេក៕
