ខ្ញុំអរពេក

ដោយ​ ៖ ថ្ងៃទី 01 មីនា 2011ម៉ោង 10:44:02

ជនម្នាក់ល្មោភស៊ី តែខ្លាចប្រពន្ធ ថ្ងៃមួយប្រពន្ធទៅផ្សារ គាត់ក៏យកដំឡូង ទៅដុតកប់ក្នុងផ្ទះ ។ ដំឡូងជិតឆ្អិន ស្រាប់តែប្រពន្ធវិលមកវិញ ។ ឃើញ ប្រពន្ធចូលដល់ផ្ទះបាយ គាត់ភ័យពេក ក៏ចាប់យកដំឡូងនោះទៅមូរនឹងចង្កេះ ខោ ។ ដំឡូងក្ដៅពេក គាត់ឈរនៅស្ងៀមមិនបាន ក៏ចេះតែផ្អៀងទៅខាងនេះ ម្ដង ទៅខាងនោះម្ដង លោតចុះលោតឡើង ។

ប្រពន្ធឃើញដូច្នោះ ក៏សើចហើយសួរថា៖

- ម៉េចក៏បងឯងចេះតែលោតចុះលោតឡើងអ៊ីចឹង ?

គាត់ឆ្លើយ៖

- ឃើញអូនឯងមកពីផ្សារវិញ បងអរពេក !