ឆ្លើយកំបុត

ដោយ​ ៖ |ថ្ងៃទី 02 មីនា 2011 ម៉ោង 10:18:34

មានបុរសម្នាក់ជាអ្នកល្មោភស៊ី ឱ្យតែអង្គុយចូលតុ គាត់ខិតខំសំដៅចាប់ យកម្ហូបឆ្ងាញ់ៗ ហូបទាល់តែអស់ ម្ល៉ោះហើយគាត់ពុំចូលចិត្ដនិយាយស្ដីអ្វីក្នុង ពេលបាយទេ ។ ថ្ងៃមួយ គាត់ទៅជប់លៀង ពេលអង្គុយចុះភ្លាម គឺគិតតែពី ចាប់ស៊ីយ៉ាងញាប់ ។ ភ្ញៀវចម្លែកម្នាក់ដែលអង្គុយក្បែរគាត់ឃើញដូច្នេះ ក៏ធ្វើ ជាសួររឿងគាត់ដើម្បីឱ្យគាត់បង្អន់ការស៊ី ។

គាត់សួរថា

-តើទីលំនៅបងនៅឯណា ?

គាត់ឆ្លើយ​៖

-នេះ ! រួចស៊ីបន្ដទៀត

-តើបងមានកូនប្រុស ស្រី ប៉ុន្មាននាក់ ?

-មួយ ! រួចក៏ចាប់ស៊ីទៀត

ភ្ញៀវនោះក៏សួរថែមទៀត៖

-តើឪពុកម្ដាយបងសុខសប្បាយទាំងអស់ឬ ?

-ស្លាប់ !