
យល់សប្ដិឃើញអីបានជាសើច !
ថ្ងៃមួយមានបុរសខ្លាចប្រពន្ធម្នាក់កំពុងដេក ស្រាប់តែសើចក្អាកក្អាយ ។ ប្រពន្ធឃើញដូច្នេះ ក៏ដាស់ប្ដីឱ្យភ្ញាក់រួចសួរ ៖
- បងយល់សប្ដិឃើញអីបានជាសើច ?
- យល់សប្ដិឃើញបងមានប្រពន្ធចុងម្នាក់ ។
នាងប្រពន្ធកើតក្ដីប្រច័ណ្ឌ ក៏ទាញប្ដីមកក្ដិចខ្ញាំយ៉ាងខ្លាំង ។
ប្ដីក៏និយាយថាៈ
- រឿងនោះ គឺក្នុងពេលយល់សប្ដិទេតើ !
- ចង់យល់សប្ដិឃើញអ្វីៗ ក៏ឃើញចុះ តែបើយល់សប្ដិរឿងនេះ មិនបានជា ដាច់ខាត ។
- បើអ៊ីចឹងបងលែងយល់សប្ដិរឿងហ្នឹងទៀត ។
ប្រពន្ធសួរៈ
- ចុះលោក្នុងពេលដេក បងយល់សប្ដិឃើញអ៊ីចឹងទៀត តែបងមិនសើច តើ អ្នកណាដឹង ?
ប្ដីតបៈ
- អូនជាទីស្រឡាញ់ បើអ៊ីចឹងបងឈប់ដេកយល់សប្ដិសើចទៀតហើយ ៕
