
ផ្លាស់ស្បែកជើង
ដោយ ៖ ថ្ងៃទី 02 មីនា 2011ម៉ោង 10:27:22
បុរសម្នាក់ពាក់ស្បែកជើងច្រឡំ មួយខ្ពស់មួយទាប ។ ដើរដល់ថ្នល់ឃើញ ពិបាកពេកគាត់បានត្អូញថាៈ
-ចំឡែកមែន ជើងឯងថ្ងៃហ្នឹងម៉េចក៏វែងមួយ ខ្លីមួយអ៊ីចឹង ឬមួយក៏ផ្លូវរដឹប រដុប ?
មានបុរសម្នាក់ឃើញអ៊ីចឹងក៏និយាយប្រាប់គាត់ៈ
- ពុំមែនទេ ឯងពាក់ស្បែងជើងច្រឡំហើយ ។
គាត់ក៏វិលមកផ្ទះវិញ យកស្បែកជើងមួយគូទៀតនៅផ្ទះមកបម្រុងនឹងពាក់។ ប៉ុន្ដែ កាន់ស្បែកជើងពិនិត្យមួយសន្ទុះ គាត់ក៏គ្រវីក្បាលហើយនិយាយថាៈ
- គូស្បែកជើងនេះ ក៏មួយខ្ពស់ មួយទាបដែរ៕

.jpg)
