ហូប​តាម​ចំណង់​

ដោយ​ ៖ ថ្ងៃទី 03 មីនា 2011ម៉ោង 10:15:37

នារី​ម្នាក់​មាន​ប្ដី​ជា​ជន​ល្មោភស៊ី​ ​ឱ្យ​តែ​អង្គុយ​ចូល​តុ​ ​គឺ​គិតតែ​ពី​ចាប់​ស៊ីៗ​គ្មាន​ ​គិតដល់​អ្នក​ណា​ទាំងអស់​ ​។ នារី​នោះ​ខ្មាស​គេ​ណាស់​ ​ខំ​រំលឹក​ប្ដី​ច្រើន​ដង​ច្រើន​ ​គ្រា​ ​តែ​ប្ដី​នៅ​តែ​ពុំ​អាច​កែ​បាន​ ​។ ថ្ងៃមួយ​ ​នៅផ្ទះ​ឪពុក​នារី​នោះ​មាន​ពិធី​ជប់​ ​លៀង​។​ ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក៏​ចូលរួម​ដែរ​ ​ខ្លាច​ប្ដី​ហូប​ចុក​តាម​ទម្លាប់​ចាស់​ ​នឹង​នាំ​ ​ឱ្យ​ខ្មាស​បងប្អូន​ញាតិ​មិត្ដ​ ​នាង​ក៏​រកបាន​មធ្យោបាយ​មួយ​ ​គឺ​យក​ខ្សែ​មួយ​មក​ចងក​ ​ជើង​ប្ដី​ម្ខាង​ ​ក្បាល​ខ្សែ​ម្ខាង​ទៀត​នាង​កាន់​រួច​និយាយ​ប្រាប់​ប្ដី​ថាៈ

-ពេល​ណា​ខ្ញុំ​កន្ដ្រាក់​ខ្សែ​សឹម​ចាប់​ម្ហូប​ម្ដង​។​ ​ប្ដី​ងក់ក្បាល​យល់ព្រម​ ​។

ពេល​អង្គុយ​ចូល​តុ​លើក​នេះ​ ​គេ​ឃើញ​នាយ​នេះ​ហូប​ចុក​មួយៗ​យ៉ាង​រាបសា​។​ ​នាង​ប្រពន្ធ​នៅ​ឯ​ផ្ទះបាយ​ធ្វើ​ម្ហូប​បណ្ដើរ​កន្ដ្រាក់​ខ្សែ​បណ្ដើរ​ ​។ ជួនកាល​រវល់​ធ្វើ​ ​ការ​ពេក​ ​នាង​ភ្លេច​កន្ដ្រាក់​ខ្សែ​ ​នាយ​ប្ដី​អង្គុយ​ស្ងៀម​សម្លឹង​ម្ហូប​ទាំង​ចំណង់​ ​។ ឪពុក​ ​ក្មេក​ត្រូវ​ចាប់​ម្ហូប​ដាក់​ចាន​ឱ្យ​នាយ​ផង​ ​។ ហូប​បាន​មួយសន្ទុះ​ ​មាន​មាន់​មួយ​រត់​កាត់​ ​ទាក់​ជើង​នឹង​ខ្សែ​នោះ​ ​វា​ខំ​កន្ដ្រាក់ជើង​ចេញពី​ខ្សែ​ ​តែ​ពុំ​រួច​។​ ​នាយ​ប្ដី​កំពុង​អង្គុយ​ ​ឃើញ​ខ្សែ​កន្ដ្រាក់​ញាក់​ញាប់​ស្អេក​ក៏​ខំ​ចាប់​ម្ហូប​ស៊ី​ញាប់​ដែរ​ ​។ ឃើញ​ខ្សែ​រឹតតែ​ ​ញាក់​ខ្លាំង​ថែម​ ​នាយ​ស្មានថា​ប្រពន្ធ​ចង់ឱ្យ​ខ្លួន​ហូប​តាម​ចំណង់​ ​គាត់​ក៏​ចាប់​លើក​ទាំង​ចាន​ម្ហូប​មក​ហូប​តែ​ម្ដង​៕