
លួចស៊ីជួបគ្នា
ដោយ ៖ ថ្ងៃទី 03 មីនា 2011ម៉ោង 10:23:12
មានប្ដីប្រពន្ធពីរនាក់ជាអ្នកចូលចិត្ដលួចស៊ីដូចគ្នា ។ ថ្ងៃមួយនាងប្រពន្ធ ត្រឡប់មកពីស្រែវិញ ឃើញនៅលើជើងក្រានមានបានដំណើបមួយឆ្នាំងទើបតែ ឆ្អិន ។ កំពុងឃ្លានផង នាងក៏ចាប់មួយក្ដាប់ឈរក្រោយទ្វារហូប ។ ហូបពុំទាន់ អស់ផង ស្រាប់តែប្ដីមកដល់ធុមក្លិនឈ្ងុយបានដំណើប នាយប្ដីចង់ហូបណាស់ ដែរ តែខ្លាចប្រពន្ធដឹង ។ ងាកចុះងាកឡើង ឃើញកៀនទ្វារជាកន្លែងស្ងាត់ល្អ ហើយទំនងទៀត នាយក៏ចាប់បាយដំណើបមួយក្ដាប់ធំដើរតម្រង់ទៅទ្វារនោះ ទើបតែទាញទ្វារចេញ ឃើញប្រពន្ធខ្លួនកំពុងឈរក្នុងនោះស៊ីបាយដំណើប នាយ ភ្ញាក់ព្រើតលាន់មាត់ថាៈ
-អូ ! អូនឯងទេតើ ?
ឃើញនៅដៃប្រពន្ធខ្លួនមានកាន់បាយដំណើបផង នាយនោះក៏ប្រញាប់ និយាយបន្ដៈ
-បងស្មានថាអូនឯងហូបអស់ហើយ បានជាខំយកមកថែមមួយក្ដាប់នេះទៀត !
