
គិត
ដោយ ៖ ទិល ចាន់លីន ថ្ងៃទី 03 មីនា 2011ម៉ោង 10:30:47
(បទផ្កាឈូករីក)
- គិតមុនគូរសែនស្រស់ គិតត្រូវទាំងអស់អ្នកណាមាន ?
គិតដើរទៅមុខត្រូវចាប់យាន គិតត្រូវគឺហ៊ានធ្វើកិច្ចការ ។
-គិតដើរត្រូវមានទិសដៅច្បាស់ គិតចង់ប្ដូរផ្លាស់ត្រូវពិចារ
គិតឱ្យគ្រប់ជ្រុងគ្មានបញ្ហា គិតសម្រេចការប្រាជ្ញាខ្ពស់។
- គិតឈានតាមគេត្រូវចេះច្នៃ គិតរកកំរៃឱ្យខ្លួនរស់
គិតប្រព្រឹត្ដល្អនាមពីរោះ គិតឱ្យមានឈ្មោះអ្នកគិតត្រូវ។
-គិតគេគិតឯងសម្ដែងកាយ គិតចង់ទៅឆ្ងាយត្រូវស្គាល់ផ្លូវ
គិតសន្ដិភាពគ្មានសត្រូវ គិតស្រែគិតស្រូវរស់អាត្មា ។
-គិតចង់បានព្រទ្យត្រូវខំរក គិតខ្លួនពន្លកឱ្យថ្លៃថ្លា
គិតចង់ល្អរៀបចរិយា គិតរៀបផែនការខ្សែជីវិត៕
(សិស្សសមាគមអ្នកនិពន្ធខ្មែរ)
