
រូបភាពផ្កា បង្កើតពីរូបស្រីអាក្រាតកាយ
អ្នកឯកទេសថតរូបដ៏ឆ្នើម Cecelia Webber បានថតរូបតារា បង្ហាញម៉ូតរាប់អាក្រាតកាយរាប់ពាន់សន្លឹក រួចយករូបទាំងអស់នោះរៀបជាផ្កាគ្រប់ពណ៌យ៉ាងស្រស់ស្អាត ។
តាមសារព័ត៌មានMetro ដើម្បី បង្កើតឡើងនូវរូបភាពដ៏ស្រស់ស្អាត ទាំងនោះពីរូបស្រីអាក្រាតកាយ លោក Webber ត្រូវចំណាយពេលរហូតដល់២ ខែ ដើម្បីរៀបចំតុបតែងរូបភាពទាំង នោះឡើយ ។ ពេលបង្ហាញជាសាធារណៈ រូបភាពរបស់តារាបង្ហាញម៉ូតអាក្រាត ទាំងនោះពេញនិយមយ៉ាងខ្លាំង ។ រូបភាព អាក្រាតកាយដែលបង្កើតឡើងទៅជារូប ផ្កានោះត្រូវដាក់លក់ក្នុងតម្លៃពី៨០០ ដល់១ពាន់ដុល្លារ ៕
