រូប​ភាព​ផ្កា ​បង្កើត​ពី​រូប​ស្រី​អាក្រាត​​កាយ​

ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​ ថ្ងៃទី 05 មីនា 2011ម៉ោង 07:20:02

អ្នក​ឯក​ទេស​ថត​រូប​ដ៏​ឆ្នើម​ ​Cecelia​ ​Webber​ ​បាន​ថត​រូប​តារា​ ​បង្ហាញ​ម៉ូត​រាប់​អាក្រាត​កាយ​រាប់​ពាន់​សន្លឹក​ ​រួច​យក​រូប​ទាំង​អស់​នោះ​រៀប​ជា​ផ្កា​គ្រប់​ពណ៌​យ៉ាង​ស្រស់​ស្អាត​ ​។

តាម​សារ​ព័ត៌មាន​Metro​ ​ដើម្បី​ ​បង្កើត​ឡើង​នូវ​រូប​ភាព​ដ៏​ស្រស់​ស្អាត​ ​ទាំង​នោះ​ពី​រូប​ស្រី​អាក្រាត​កាយ​ ​លោក​ ​Webber​ ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​២ ខែ​ ​ដើម្បី​រៀបចំ​តុ​ប​តែង​រូប​ភាព​ទាំង​ ​នោះ​ឡើយ​ ​។ ពេល​បង្ហាញ​ជា​សា​ធារ​ណៈ​ ​ ​ ​រូប​ភាព​របស់​តារា​បង្ហាញ​ម៉ូត​អាក្រាត​ ​ទាំង​នោះ​ពេញ​និយម​យ៉ាង​ខ្លាំង​ ​។ រូប​ភាព​ ​អាក្រាត​កាយ​ដែល​បង្កើត​ឡើង​ទៅ​ជា​រូប​ ​ផ្កា​នោះ​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ពី​៨០០ ដល់​១ពាន់​ដុល្លារ