
មិត្ដសំឡាញ់
ដោយ ៖ ទិល ចាន់លីន ថ្ងៃទី 09 មីនា 2011ម៉ោង 10:41:13
(បទពាក្យប្រាំបី)
-នៅហាងបាយក្បែររោងភាពយន្ដលុច្ស រវល់ជ្រមុជនឹងលក់កាសែត
កង់ក្បែរបង្គោលភ្លើងដួលឥតហេតុ ឡានជាន់សំប៉ែតខូចជិះមិនបាន។
-ថ្ងៃសៅរ៍ដប់ប្រាំខែមករា ថ្ងៃកើតហេតុការណ៍ខ្លួនស្ទើរខកខាន
២០១១ដោយសារតែឡាន កិច្ចការចំណានប្រគល់ជូនគ្រូ ។
-កង់ជិះមិនបានសន្ដានគាត់ល្អ ម្ចាស់ឡានស្មោះសឥតមានរអ៊ូ
លួងលោមចិត្ដខ្ញុំគាត់ឱ្យម្ភៃដូ ថ្លៃជួសជុលប្ដូរទោចក្រយាន។
-កិច្ចការលោកគ្រូគាត់យកថ្ងៃហ្នឹង រិះរេថ្លែងថ្លឹងដោះបញ្ហារៀន
កង់ជិះមិនបានគ្មានអ្វីជាស្ពាន ប្រហែលជាគ្មានបានជួបគ្រូទេ។
-តែនឹកឃើញមិត្ដស្និទ្ធចិត្ដសំឡាញ់ ឱ្យខ្ញុំមិនចាញ់ព្រោះមានរូបគេ
ខ្ញុំ ជាលល ហៅមិត្ដ មិត្ដថា OK មិត្ដគិតគ្នាន់គ្នេរជួយទោះសិក្សា។
-ពេលមិត្ដមកដល់កង្វល់ឃ្លាតឆ្ងាយ បានមិត្ដខ្វល់ខ្វាយដោះស្រាយបញ្ហា
មិត្ដឱ្យខ្ញុំឡើងម៉ូតូឆាប់រ៉ា យកកង់ពិការទៅទីជួសជុល។
-ដល់ទីជួសជុលត្រូវទៅសាលា ដល់ថ្នាក់សិក្សាម៉ោងមិនជ្រួសជ្រុល
ប្រគល់កិច្ចការជូនគ្រូនិមល ឯមិត្ដគ្មានពុលបញ្ហារៀនឡើយ។
-កង់ជួសជុលបានបន្ដកិច្ចការ មិត្ដយកអាសាអស់កង្វល់ហើយ
អរគុណណាស់មិត្ដសំឡាញ់ត្រាណត្រើយ គ្រានោះខ្ញុំស្បើយព្រោះមិត្ដសំឡាញ់៕
(សិស្សសមាគមអ្នកនិពន្ធខ្មែរ)
