អំពើទុច្ចរិត

ដោយ​ ៖ ទិល ចាន់លីន|ថ្ងៃទី 09 មីនា 2011 ម៉ោង 10:48:02

(បទពាក្យប្រាំបួន)

 

-ទុច្ចរិតជាអំពើខ្មៅអាក្រក់                  នាំកង្វល់ល្អក់ទឹកថ្លាហួសការស្មាន

សង្គមជាតិញាតិអ្នកផងគ្រប់ៗប្រាណ   ខ្លួនខកខានបានត្រូវរងគ្រោះកាយា។

 

-អំពើជួញជាជំនួញដូរមនុស្ស             នៅរឹងរូសនោះប្រទេសមរណា

ទេសចរណ៍ផ្លូវភេទលើស្ដ្រីកុមារ          ក្លាយពេស្យាចារមិនដឹងមកពីអ្វី។

 

-អ្នកស្នេហាល្មោភតណ្ហារួមរ័ក            ខំជួញលាក់ជាក់រៀបផែនការអប្រិយ

គ្រប់មធ្យោបាយឆ្ងាយជិតខំឃ្មាតខ្មី      ឱ្យនាមស្ដ្រីធ្លាក់អវិចីក្នុងកាមា។

 

-ជួញមិនគិតពិតឫស្យាបំផ្លាញគេ         ខំរិះរេឱ្យគេស្ទើរសូន្យសង្ខារ

កាមអប្រិយនាំឱ្យស្ដ្រីខានបានការ        រស់កាយាតែចិន្ដាសែនប្រេះស្រាំ។

 

-ខ្លួនមនុស្សចិត្ដសត្វកាត់អភិវឌ្ឍន៍        ជាតិធំធាត់បែរហាមឃាត់ចាប់ប្រចាំ

ជាតិរវល់ពុលប៉ូលិសសប្រឹងសកម្ម       តាមចំណាំជាប្រចាំសង្កេតជាប់។

 

-ថ្ងៃដប់ធ្នូពីរពាន់ដប់សព្វគ្រប់ជន         រួមទោរទន់លន់ទៅរកស្ដីរៀបរាប់

ប្រឆាំងជំនួញមនុស្សឆ្ពោះល្អគាប់        ឃាត់ទម្លាប់ទុច្ចរិតពិតថ្លៃថ្លា

 

 ​​​​​​​​​​​​​​​​​                                                    (សិស្សសមាគមអ្នកនិពន្ធខ្មែរ)