
អំពើទុច្ចរិត
(បទពាក្យប្រាំបួន)
-ទុច្ចរិតជាអំពើខ្មៅអាក្រក់ នាំកង្វល់ល្អក់ទឹកថ្លាហួសការស្មាន
សង្គមជាតិញាតិអ្នកផងគ្រប់ៗប្រាណ ខ្លួនខកខានបានត្រូវរងគ្រោះកាយា។
-អំពើជួញជាជំនួញដូរមនុស្ស នៅរឹងរូសនោះប្រទេសមរណា
ទេសចរណ៍ផ្លូវភេទលើស្ដ្រីកុមារ ក្លាយពេស្យាចារមិនដឹងមកពីអ្វី។
-អ្នកស្នេហាល្មោភតណ្ហារួមរ័ក ខំជួញលាក់ជាក់រៀបផែនការអប្រិយ
គ្រប់មធ្យោបាយឆ្ងាយជិតខំឃ្មាតខ្មី ឱ្យនាមស្ដ្រីធ្លាក់អវិចីក្នុងកាមា។
-ជួញមិនគិតពិតឫស្យាបំផ្លាញគេ ខំរិះរេឱ្យគេស្ទើរសូន្យសង្ខារ
កាមអប្រិយនាំឱ្យស្ដ្រីខានបានការ រស់កាយាតែចិន្ដាសែនប្រេះស្រាំ។
-ខ្លួនមនុស្សចិត្ដសត្វកាត់អភិវឌ្ឍន៍ ជាតិធំធាត់បែរហាមឃាត់ចាប់ប្រចាំ
ជាតិរវល់ពុលប៉ូលិសសប្រឹងសកម្ម តាមចំណាំជាប្រចាំសង្កេតជាប់។
-ថ្ងៃដប់ធ្នូពីរពាន់ដប់សព្វគ្រប់ជន រួមទោរទន់លន់ទៅរកស្ដីរៀបរាប់
ប្រឆាំងជំនួញមនុស្សឆ្ពោះល្អគាប់ ឃាត់ទម្លាប់ទុច្ចរិតពិតថ្លៃថ្លា៕
(សិស្សសមាគមអ្នកនិពន្ធខ្មែរ)
