
ល្មោភស៊ីដូចគ្នា
ដោយ ៖ ថ្ងៃទី 09 មីនា 2011ម៉ោង 10:55:26
យាយម្នាក់ជាអ្នកល្មោភស៊ី ហើយកូនប្រសាស្រីក៏អ៊ីចឹងដែរ តែម្នាក់ៗខំលាក់ ពុតខ្លួនមិនឱ្យអ្នកណាដឹងឡើយ ។
ថ្ងៃមួយក្នុងផ្ទះមានធ្វើពិធីបុណ្យខួបហើយមានដាំស្លម្ហូបអាហារជាច្រើនមុខ។ ឆ្លៀតឱកាសអ្នកផងទាំងពួងកំពុងជាប់រវល់គ្រប់ៗគ្នា នាងកូនប្រសាក៏លួចដួស សម្លការីសាច់មាន់មួយចានធំ ហើយដើរតម្រង់ទៅកូនខ្ទមនៅក្រោមផ្ទះបម្រុង យកទៅលួចហូបតែម្នាក់ឯង ។
ទៅដល់ទើបតែបើកទ្វារខ្ទម នាងក៏ឃើញម្ដាយក្មេករបស់ខ្លួនកំពុងអង្គុយ ហូបនំប៉័ងនិងសម្លការីមួយចានដែរ ។
ឃើញកូនប្រសាមកដល់ យាយនោះក៏ស្រែកសួរៈ
- កូនឯងមកទីនេះធ្វើអ្វី ?
នាងកូនប្រសាក៏ឆ្លើយដោះសារ ៖
- ចាស ! កូនយកការីសាច់មាន់មកជូនម៉ែហូបថែម ៕
