
បារមីប្រាសាទព្រះវិហារ
ដោយ ៖ ទិល ចាន់លីន ថ្ងៃទី 09 មីនា 2011ម៉ោង 11:05:31
(បទកាកគតិ)
-ឆ្លងរាល់សម័យ កាត់វិនិច្ឆ័យ ពីកិច្ចលោកា
ឈររាប់សម័យ លើបព្វតា ដងរែករដ្ឋា
រន្ធឺល្បាញល្បី ។
-ថ្មត្រួតលើគ្នា ក្បូរក្បាច់សោភា ឆើយឆាយប្រិមប្រិយ
ដុះស្លែរុំប្រាណ អាប់ពណ៌ថ្មខ្ចី ឈរលើទឹកដី
ខ្មែរក្លាយសួគ៌ា ។
-អំពើឈ្លានពាន សៀមបោះជំហាន ដាក់កងយោធា
ឈ្លានពានទឹកដី និងប្រាង្គវិហារ សៀម-ខ្មែរបាញ់គ្នា
រងគ្រោះប្រាង្គប្រា ។
-សៀមបាញ់រយគ្រាប់ បាញ់ច្រើនសន្ធាប់ ដំណំក្រៃណា
តែប្រាង្គនៅឈរ មាំមួនអស្ចារ្យ បារមីចេស្ដា
ប្រាសាទក្លាខ្លាំង ។
-ខ្មែរសូមបារមី ប្រាសាទបូរី ជួយជាកម្លាំង
ឫទ្ធីចេស្ដា ឱ្យខ្មែរតតាំង ឈ្នះក្នុងចម្បាំង
សៀមល្មើសលោកា៕
(សិស្សសមាគមអ្នកនិពន្ធខ្មែរ)
