គ្រួសារ​ក្លាហាន​ហ៊ាន​ជិះ​ផ្ទះ​ហោះ​នៅ​លើ​វេហា​

ដោយ​ ៖ ម៉េវ សាធី ថ្ងៃទី 11 មីនា 2011ម៉ោង 06:07:36

ជាមួយ​ប៉េង​ប៉ោង​ហោះ​ធំៗ​ចំនួន​៣០០ បាន​ស្ទូច​យក​ផ្ទះ​មួយ​ខ្នង​ឡើង​ទៅ​លើ​អា​កា​ស​។​ ​ដោយ​យក​តម្រាប់​តាម​ខ្សែ​ភាព​យ​ន្ដ​ ​តុក្កតា​ ​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​អូ​ស្ការ​ ​កាល​ពី​ឆ្នាំ​២០១០ ទ​ស្ស​និ​ក​ជន​បាន​មើល​ឃើញ​រូប​ភាព​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​គឺ​ផ្ទះ​របស់​លោក Carl​ ​Frederickson អាយុ​៧៨ឆ្នាំ​ ​ដែល​ជា​តួឯក​នៅ​ក្នុង​ខ្សែ​ភាព​យ​ន្ដ​តុក្កតា​នោះ​ ​បាន​ហោះ​នៅ​លើ​អាកាស​វេហា​ជាមួយ​នឹង​ប៉េង​ប៉ោង​ធំៗ​ជា​ច្រើ​ន​។

ប៉ុន្ដែ​មក​ទល់​ពេល​នេះ​រូប​ភាព​ប៉េង​ប៉ោង​ហោះ​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​ ​ដោយសារ​ភាព​យ​ន្ដ​តុក្កតា​ទៀត​ឡើ​យ​។​ ​ក្រុម​ការងារ​របស់​ទ​ស្ស​នាវ​ដ្ដី National​ ​Geographic បាន​ធ្វើ​ឡើង​ដូច​ជា​ខ្សែ​ភាព​យ​ន្ដ​តុក្កតា​នោះ​ ​គឺ​ផ្ទះ​ពិត​ប្រាកដ​មួយ​អាច​ហោះ​ឡើង​លើ​អាកាស​បាន​ដូច​គ្នា​។

ក្រុម​ការងារ​រួម​មាន​អ្នក​វិទ្យា​សា​ស្ដ្រ​ វិស្វករ​អាកាស​យា​និ​ក​ប៉េង​ប៉ោង​ហោះ​ ​បាន​ខិតខំ​ធ្វើ​ឱ្យ​ផ្ទះ​តូច​មួយ​ដែល​មាន​កម្ពស់​៥,៦ម៉ែត្រ​ហោះ​ហើរ​លើ​អាកាស​បាន​ ​ដោយ​ប្រើ​ប្រាស់​ប៉េង​ប៉ោង​ធំៗ​ ​ចំនួន​៣០០។ ប៉េង​ប៉ោង​នីមួយៗ​មាន​ប្រវែង​២ម៉ែត្រ​ ​បាន​បញ្ចូល​ដោយ​ខ្យល់ Helium

ពេល​ដែល​ធ្វើ​បាន​ជោគជ័យ​បញ្ជូន​ផ្ទះ​មួយ​ខ្នង​ហោះ​ហើរ​លើ​អាកាស​ដូច​គោល​បំណង​ ​ក្រុម​អ្នក​កំណត់​ត្រា​ពិភព​លោក​ក៏​បាន​កត់​ត្រា​ចូល​ក្នុង​សៀវភៅ​ពី​ការ​ហោះ​ហើរ​របស់​ផ្ទះ​សណ្ដោង​ដោយ​ប៉េង​ប៉ោង​ហោះ​នោះ​។

ផ្ទះ​មួយ​ខ្នង​នោះ​មាន​ផ្ទៃ​៤.៨គុណ​នឹង​៤.៨ម៉ែត្រ​បាន​ហោះ​ហើរ​ឆ្លង​កាត់​វាល​រហោ​ស្ថាន​មួយ​នៅ​រដ្ឋ​កា​លី​ហ្វ័​រ​នី​ញ៉ា​ ​សហ​រដ្ឋ​អា​មេ​រិ​ករ​យៈ​ពេល​ជាង​១ម៉ោង​ ​ជាមួយ​នឹង​មនុស្ស​២នាក់​នៅ​ក្នុង​ផ្ទះ​