
គ្មានអ្វីប្រសើរជាងឡើយ
ដោយ ៖ ថ្ងៃទី 11 មីនា 2011ម៉ោង 10:34:21
ជនខ្លៅម្នាក់ស្អីក៏មិនចេះដែរ ហើយទៅណាមកណាប្រពន្ធត្រូវប្រាប់មុន ទាំងអស់ តាំងពីរបៀបហូបចុកដល់របៀបនិយាយស្ដី ។ ម្ល៉ោះហើយ អ្នកភូមិ និយមហៅនាយនោះថា 8 ខ្លៅៗ ជាប់ងារភ្លេចទាំងឈ្មោះពិតរបស់នាយបាត់ ទៅ ។ ថ្ងៃមួយ ខ្លៅទៅសួរសុខទុក្ខប្អូនម្នាក់នៅទីក្រុង ។ ប្រពន្ធបានណែនាំគាត់ ថា៖
-ទៅដល់ហើយ មានអ្នកណាសួរថា8 បងខ្លៅមកលេងមែនទេ ? ត្រូវ ឆ្លើយថា៖“បាទពិតជាខ្លៅហ្នឹងហើយ ។ បើគេសួរ៖ បងឯងមកជាមួយអ្នកណា ខ្លះ ? ត្រូវឆ្លើយថា8 ខ្ញុំមកតែម្នាក់ឯងទេ” ។ បើគេនិយាយថា៖ បងឯងនៅ លេងបួនប្រាំថ្ងៃសិន ត្រូវឆ្លើយថា៖ តាំងពីផ្ទះមក ខ្ញុំក៏មានបំណងអ៊ីចឹងដែរ ឥឡូវបានដូចបំណងហើយ ពិតជាគ្មានអ្វីប្រសើរជាងឡើយ ! ។ ខ្លៅចេញ ដំណើរខំទន្ទេញតាមសំដីប្រពន្ធ ព្រោះខ្លាចភ្លេចនឹងត្រូវគេចំអន់ ។ ទៅដល់ ផ្សារឃើញមនុស្សជុំ ៖ នាយក៏ខំប្រជ្រៀតចូលមើលនឹងគេដែរ ។ គឺជារឿង សម្លាប់មនុស្ស ជនរងគ្រោះដេកស្លាប់លើដី ឯអ្នកសម្លាប់ក៏គេចខ្លួនបាត់ ។ ពេលសមត្ថកិច្ចមកធ្វើកំណត់ហេតុ គេក៏នាំគ្នាជៀសចេញទាំងអស់ មានតែ ខ្លៅយើងម្នាក់គត់ដែលខិតខំចូលកាន់តែជិតថែមទៀត ។ សមត្ថកិច្ចក៏សួរខ្លៅ ថា៖
-បងឯងមានដឹងអ្នកសម្លាប់ទេ ?
នឹកដល់សម្ដីប្រពន្ធខ្លៅយើងឆ្លើយភ្លាមៈ
- បាទ ! ពិតជាខ្លៅហ្នឹងហើយ !
- តែម្នាក់ឯងទេ ឬមានអ្នកណាទៀត ?
- មានតែម្នាក់ឯងគត់ !
សមត្ថកិច្ចឮអ៊ីចឹងក៏បញ្ជាថាៈ
- ដាក់ខ្នោះវារួចនាំទៅ ! ខ្លៅគិតថា ត្រូវនិយាយថែមមួយឃ្លាទៀត ទើប គ្រប់គ្រាន់ ។ នាយក៏និយាយថែម ៖
- តាំងពីផ្ទះមក ខ្ញុំមានបំណងអ៊ីចឹងដែរ ឥឡូវបានដូចបំណងហើយ ពិតជា គ្មានអ្វីប្រសើរជាងឡើយ ៕
