ខ្លាច​ប្រពន្ធ​

ដោយ​ ៖ ថ្ងៃទី 11 មីនា 2011ម៉ោង 10:40:20

មាន​បុរស​ម្នាក់​ឮ​គេ​និយាយ​ថា​ ​ឆ្កែ​ញី​ពេល​វា​កើតកូន​ ​គឺ​កាច​ណាស់​។​ ​ម្ល៉ោះហើយ​ ​ឱ្យ​តែ​មក​ដល់​ផ្ទះ​អ្នក​ណា​ដែល​មាន​មេ​ឆ្កែ​កំពុង​កើតកូន​ត្រូវ​កាន់​ ​ដំបង​តាម​បង្ការ​វា​ខាំ​ ​។

ថ្ងៃមួយ​ប្រពន្ធ​ឆ្លងទន្លេ​ ​គាត់​ហ្នឹង​គិត​ថា​ ​ប្រហែលជា​មនុស្ស​កើតកូន​ក៏​កាច​ដូច​ឆ្កែ​ដែរ​ ​គាត់​ពុំដែល​ហ៊ាន​មក​ជិត​កន្លែង​ប្រពន្ធ​ខ្លួន​ដេក​ឡើយ​ ​និង​តែង​កាន់ដំបង​មួយ​នៅ​ដៃ​ជា​និច្ច​ ​។

មាន​ថ្ងៃមួយ​ ​បងថ្លៃ​ហៅ​គាត់​យក​បាយ​ឱ្យ​ប្រពន្ធ​ ​។ គាត់​ភ័យ​ណាស់​ ​ដៃ​ម្ខាង​កាន់​ចាន​បាយ​ ​ហើយ​ដៃ​ម្ខាង​ទៀត​កាន់ដំបង​ ​ដើរ​លបៗ​ចូល​ទៅ​ ​។ នាង​ប្រពន្ធ​ឃើញ​កាយវិការ​ប្ដី​ដូច្នេះ​សើច​ស្ញេញ​ ​ដោយ​ឃើញ​ដូច្នោះ​ ​គាត់​ស្មានថា​ប្រពន្ធ​គាត់​ចង់​ខាំ​ ​ក៏​គ្រវែង​ទាំង​ដំបង​ ​និង​ចាយ​បាយ​ចោល​ហើយរ​ត់ទៅ​បាត់​៕