កម្ពុ​ជា​ ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទ​ស្ស​នា​ប្រាសាទ​ព្រះ​វិហារ​ទេ​

ដោយ​ ៖ ភិរម្យ|ថ្ងៃទី 14 មីនា 2011 ម៉ោង 14:58:15

            ភ្នំពេញ​៖ ក្រោយ​ពី​ស​ង្រា្គ​ម​ឈ្លានពាន​របស់​ថៃ​ ​មក​លើ​ប្រទេស​កម្ពុ​ជា​ ​កាល​ពី​ថ្ងៃ​ទី​៤-៧ កុម្ភៈ​ ២០១១ កន្លង​មក​នេះ​អាជ្ញា​ធ​រ​កម្ពុ​ជា​មិន​ទាន់​អនុញ្ញាត​ឲ្យ​ ភ្ញៀវ​ទេសចរ​ជាតិ -អន្តរ​ជាតិ​ ​បាន​ចូល​ទ​ស្ស​នា​ក្នុង​រមណី​ដ្ឋា​ន​ប្រាសាទ​ព្រះ​វិហារ​នៅ​ឡើយ​ទេ​ ​បើ​ទោះបីជា​ស្ថាន​ការណ៍​តាម​ព្រំ​ដែន​មាន​សភាព​ស្ងប់​ស្ងាត់​យ៉ាង​ណា​ក៏​ដោយ​ ​។

            នាយ​ឧ​ត្តម​សេនីយ៍​ ​គន់​ ​គី​ម​ ​អគ្គ​មេ​បញ្ជាការ​រង​ ​និង​ជា​នាយ​សេនា​ធិ​ការ​ចម្រុះ​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូមិន្ទ​បាន​មាន​ប្រសាសន៍​ក្នុង​ឱ​កាស​ដែល​ឯក​ឧ​ត្តម​បាន​ដឹកនាំ​ប្រតិភូ​ចុះ​សួរ​សុខ​ទុក​កង​ទ័ព​នៅ​ខេត្ត​ស្ទឹង​ត្រែង​ ​និង​ខេត្ត​រតនគីរី​ ​ថា​ ​ដោយសារ​បារម្ភ​ពី​សុវត្ថិ​ភាព​ទើប​អាជ្ញា​ធ​របា​ន​សម្រេច​មិន​ទាន់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ ​បាន​ចូល​ទៅ​ទ​ស្ស​នា​ប្រាសាទ​ព្រះ​វិហារ​ទេ​ ​ព្រោះ​នៅ​មាន​សេស​សល់​គ្រាប់បែក​ចង្កោម​ ​ដែល​ទាហាន​ថៃ​បាញ់​ចូល​ខ​ណៈ​ដែល​ពួក​គេ​ ​ប្រើ​ប្រាស់​ក្នុង​ស​ង្គ្រា​ម​វាយ​មក​លើ​កម្ពុ​ជា​ ​កាល​ពី​អំឡុង​ខែ​កុម្ភៈ​ កន្លង​មក​នេះ​ ​។ ម​ន្ត្រី​នៃ​អង្គ​ភាព​កំ​ចាត់​មីន​ទី​៣ ដែល​ប្រចាំ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ពិត​ជា​មាន​នៅ​សេស​សល់​គ្រា​ប់​បែក​ចង្កោម​ ​ក្នុង​ភូមិសាស្ត្រ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ពិត​មែន​ ​ហើយ​បច្ចុប្បន្ន​នេះ​ក្រុម​ជំនាញ​របស់​លោក​ ​កំពុង​ចុះ​ធ្វើ​សកម្មភាព​រាវ​រក​យ៉ាង​សកម្ម​ ​ដើម្បី​រំដោះ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ឲ្យ​មាន​សុវត្ថិ​ភាព​ដូច​ដើម​វិញ​ ​៕