ក្រោយ​រលក​យ​ក្ស​ស៊ូ​ណា​មិ​ ​អ្នក​ទេសចរ​ជ​ប៉ុន​មក​កាន់​ខេ​ត្ដ​សៀមរាប​ថយ​ចុះ​

ដោយ​ ៖ ជា​ ​ស្រស់​ ថ្ងៃទី 18 មីនា 2011ម៉ោង 15:55:48

ខេ​ត្ដ​សៀម​រា​ប៖ ម​ន្ដ្រី​ជាន់​ខ្ពស់​ខេ​ត្ដ​សៀមរាប​ ​និង​ទី​ភ្នាក់ងារ​ទេសចរណ៍​បាន​​ឱ្យ​ដឹង​ថា​ ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ជប៉ុន​មួយ​ចំនួន​បាន​លុប​ចោល​ដំណើរ​កំ​សា​ន្ដ​របស់​ពួក​គេ​នៅ​ខេ​ត្ដ​នេះ​។​ ​បន្ទាប់​ពី​មាន​វិបត្ដិ​គ្រោះ​រញ្ជួយ​ដី​ ​និង​រលក​យ​ក្ស​ស៊ូ​ណា​មិ​ ​បាន​វាយ​លុក​ប្រទេស​ជ​ប៉ុន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មី​នា​ នេះ​។

ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ ​ខ្សែ​ជា​ជំនួយ​របស់​សាធារណ​រដ្ឋ​កូ​រ៉េ​ ​កាល​ពី​ថ្ងៃ​ទី​១៧ មី​នា​ ​អភិបាល​ខេ​ត្ដ​ ​សៀមរាប​លោក​ ​ស៊ូ​ ​ភិ​រិ​ន្ទ​ ​មាន​ប្រសាសន៍​ ​ថា​ ​ភ្ញៀវ​ទេសចរ​ជ​ប៉ុន​បាន​លុប​ចោល​ ​ការ​ធ្វើ​ដំណើរ​មក​កាន់​ខេ​ត្ដ​សៀមរាប​ស្ទើរ​ ​តែ​ទាំង​ស្រុ​ង​។​ ​បន្ទាប់​ពី​ប្រទេស​មហា​ ​អំណាច​សេដ្ឋ​កិច្ច​មួយ​នេះ​ជួប​វិបត្ដិ គ្រោះ​ធម្ម​ជាតិ​ ​។ លោក​បាន​ប​ន្ដ​ថា​ ​ដោយសារ​តែ​បញ្ហា​ភ្ញៀវ​ទេសចរ​ជប៉ុន​ ​មាន​ការ​ថយ​ចុះ​បែប​នេះ​ ​នៅ​តាម​សណ្ឋាគារ​ ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប​ ​បាន​ប​ញ្ចុះ តម្លៃ​សេ​វា​កម្ម​របស់​ខ្លួន​មក​ដល់​កម្រិត​ទាប​ ​ស្ទើរ​តែ​ស្មើ​នឹង​តម្លៃ​ផ្ទះ​សំណាក់​ ​ដើម្បី​យិ​ត​យោង​ស្ថាន​ភាព​ភ្ញៀវ​ទេសចរ​ ​ដែល​កំពុង​មាន​ការ​ធ្លាក់​ចុះ​នេះ​ ​។

ជាមួយ​នឹង​ការ​លើ​ឡើង​របស់​អភិបាល​ ​ខេ​ត្ដ​នេះ​ ​ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ ​ទេសចរណ៍​កម្ពុ​ជា (កា​តា​រ៍ ) លោក​អាង​ ​គឹ​ម​អៀង​ ​បាន​ទទួល​ស្គាល់​ថា​ ​ភ្ញៀវ​ ​ទេសចរ​ជ​ប៉ុន​ប្រមាណ​ជាង​១០ភាគ​រយ​ ​បាន​លុប​កម្ម​វិធី​ដើរ​កំ​សា​ន្ដ​របស់​ពួក​គេ​មក​កាន់​ខេ​ត្ដ​សៀម​រា​ប​។​ ​លោក​ប​ន្ដ​ថា​ ​ការ​ដែល​អ្នក​ដើរ​លេង​ជ​ប៉ុន​លុប​ចោល​ ​ការ​មក​ទ​ស្ស​នា​ខេ​ត្ដ​សៀមរាប​នេះ​ដោយសារ​តែ​ប្រទេស​ជ​ប៉ុន​របស់​ពួក​គេ​ជួប​ ​នូវ​វិបត្ដិ​គ្រោះ​រញ្ជួយ​ដី​ ​និង​រលក​យ​ក្ស​ ​ស៊ូ​ណា​មិ​ដ៏​ធ្ងន់ធ្ងរ​ ​កាល​ពី​ថ្ងៃ​សុក្រ​ស​បា្ដ​ហ៍​ ​ទី​ពីរ​នៃ​ខែ​មី​នា​កន្លង​ទៅ​នេះ​ ​។

បើ​ទោះបីជា​ភ្ញៀវ​ទេសចរ​ជ​ប៉ុន​បាន​លុប​កម្ម​វិធី​ដើរ​កំ​សា​ន្ដ​ខ្លះ​មក​កាន់​ ​ប្រទេស​កម្ពុ​ជា​ក៏​ដោយ​ ​លោក​អាង​ ​គឹ​ម​ ​អៀង​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ក​ត្ដា​ទាំង​នេះ​ ​វា​មិន​ទាក់ទង​នឹង​នយោបាយ​ទេសចរណ៍​ជាតិ​នោះ​ទេ​។​ ​តែ​វា​បណ្ដាល​មក​ពី​គ្រោះ​ ​ម​ហ​ន្ដ​រាយ​ដែល​បាន​វាយ​ប្រហារ​នៅ​ ​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​អាស៊ី​ ​មួយ​នេះ​ ​និង​ស្រប​ពេល​ដែល​រ​ដូ​វ​កាល​ ​ភ្ញៀវ​ខ្ពស់​ជិត​រំកិល​ផុត​ទៅ​ ​។

នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន​ទេសចរណ៍​អេ​ប៉ិច​បំ​រើ​សេ​វា​កម្ម​ភ្ញៀវ​ទេសចរ​ជប៉ុន​ ​ខេ​ត្ដ​សៀមរាប​ ​លោក​ម​យូ​រ៉ា​ ​គី​រី​វុ​ធ​ ​បាន​ប្រាប់​អ្នក​កាសែត​តាម​ទូរស័ព្ទ​ថា​ ​ភ្ញៀវ​ទេសចរ​ជ​ប៉ុន​ពិត​ជា​មាន​កា​ថយ​ចុះ​មែន​តែ​មិន​ច្រើន​នោះ​ទេ​។​ ​បើ​យើង​ ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ​ក្នុង​រ​យៈ​ពេល​ដូច​គ្នា​ឃើញ​ថា​ ​មាន​ការ​ធ្លាក់​ចុះ​ ​ប្រមាណ​ជាង​១០ភាគ​រយ​ប៉ុណ្ណោះ​។

លោក​នាយក​គ្រប់គ្រង​រូប​នេះ​បាន​ ​បញ្ជាក់​ថា​ ​ភ្ញៀវ​ទេសចរ​ជ​ប៉ុន​ដែល​ផ្អាក​ ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុ​ជា​ភាគ​ ​ច្រើន​ប្រជា​ជន​ជ​ប៉ុន​ដែល​រស់​នៅ​តំបន់​ ​ខាង​កើត​ឆៀង​ខាង​ជើង​នៃ​ប្រទេស​ ​ជា​ ​តំបន់​ដែល​ទទួល​រង​គ្រោះ​ធម្ម​ជាតិ​រលក​ ​យ​ក្ស​ស៊ូ​ណា​មិ​នេះ​ ​។ លោក​បាន​ប​ន្ដ​ថា​ ​ជា​ពិសេស​ប្រជា​ជន​រស់​នៅ​ទី​ក្រុង​តូ​ក្យូ តែ​ម្ដង​ដែល​ភាគ​ច្រើន​បាន​លុប​កម្ម​ ​វិធី​ដី​រ​កំ​សា​ន្ដ​ ​ដោយសារ​តែ​ពេល​នេះ​ ​ពួក​គេ​កំពុង​តែ​ចូល​រួម​រំលែក​ទុក្ខ​ព្រួយ​ ​ចំពោះ​ប្រជា​ជន​របស់​គេ​ដែល​ស្លាប់​ ​ដោយសារ​តែ​គ្រោះ​ធម្ម​ជាតិ​នេះ​ ​។

ពាក់​ព័ន្ធ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេ​ត្ដ​សៀមរាប​ ​លោក​ង៉ូ​វ​ ​សេង​កាក់​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​បាន​ចាត់​ឱ្យ​ម​ន្ដ្រី​ចុះ​ស្រង់​ទិន្នន័យ​ ​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​ហើយ​ដើម្បី​ ​រាយ​ការណ៍​ជូន​ក្រសួង​ ​។ លោក​បាន​ប​ន្ដ​ ​ថា​ ​នៅ​ខេ​ត្ដ​សៀមរាប​មាន​ក្រុម​ហ៊ុន​ ​ទេសចរ​ចំនួន​៨ ដែល​បំ​រើ​សេ​វា​កម្ម​ ​ជាមួយ​អ្នក​ទេសចរ​ជន​ជាតិ​ជប៉ុន​ ​។

គួរ​រំលឹក​ថា​ ​កាល​ពី​ថ្ងៃ​សុក្រ​ស​បា្ដ​ហ៍​ ​ទី​ពីរ​ ​នៃ​ខែ​មី​នា​កន្លង​ទៅ​នេះ​ ​គ្រោះ​ធម្ម​ ​ជាតិ​រលក​យ​ក្ស​ ​ស៊ូ​ណា​មិ​ ​បាន​វាយ​ ​ប្រហារ​ទៅ​លើ​តំបន់​ឦសាន​របស់​ប្រទេស​ ​មហា​សេដ្ឋ​កិច្ច​អាស៊ី (ជប៉ុន ) បណ្ដាល​ឱ្យ ទី​ក្រុង​មួយ​ចំនួន​នៃ​ប្រទេស​នេះ​ ​ទទួល​រង​ ​ខ្ទេច​ខ្ទាំ​យ៉ាង​ធ្ងន់ធ្ងរ​ ​និង​ផ្ដាច់​ជីវិត​មនុស្ស​ ​ដែល​គេ​ប៉ាន​ប្រមាណ​ថា​មាន​រហូត​ដល់​ ​ទៅ​ជាង​មួយ​ម៉ឺន​នាក់​ ​ព្រម​ទាំង​បាត់​ខ្លួន​ ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ