ដើរ​ក​ម្សា​ន្ដ​ជាមួយ​ពិភព​លោក​ដោយ​រថ​យ​ន្ដរ​យៈ​ពេល​១១ឆ្នាំ​

ដោយ​ ៖ ម៉េវ សាធី|ថ្ងៃទី 19 មីនា 2011 ម៉ោង 10:33:48

         រ​យៈ​ពេល​១១ឆ្នាំ​កន្លង​មក​ ​គ្រួសារ​ដែល​មាន​កូន​៤នាក់​រស់​នៅ​រសាត់​អណ្ដែត​ ​និង​ទេសចរណ៍​គ្រប់​ទិស​ទី​ជុំ​វិញ​ពិភព​លោក​ ​ដោយ​រថ​យ​ន្ដ​មួយ​គ្រឿ​ង​។

គូ​ស្វាមី​ភរិយា​បាន​ដើរ​ក​ម្សា​ន្ដ​ជាមួយ​រថ​យ​ន្ដ Graham​ ​Paige មាន​អាយុ​កាល​៨៣ឆ្នាំ​ ​ជុំ​វិញ​ពិភព​លោក​ក្នុង​រ​យៈ​ពេល​១១ឆ្នាំ​កន្លង​ម​ក​។​ ​ដំណាក់​កាល​នៃ​ការ​ដើរ​ក​ម្សា​ន្ដ​នោះ​ ​ពីរ​នាក់​ប្ដី​ប្រពន្ធ​កើត​បាន​កូន​៤នាក់​ទៅ​ប្រទេស​បួន​ផ្សេង​គ្នា​។

ពេល​ដំបូង Herman និង Candelaria​ ​Zapp មាន​គម្រោង​ទេសចរណ៍​ពី​អា​ហ្សង់​ទី​ន​ទៅ​កាន់​អា​ឡា​ស្កា​នៅ​លើ​រថ​យ​ន្ដ​បុរាណ​របស់​ខ្លួន​ ​ដែល​ជីតា​របស់​លោក Herman បន្សល់​ទុ​ក​។​ ​ប៉ុន្ដែ​ទី​បំផុត​រថ​យ​ន្ដ​នោះ​ក្លាយ​ទៅ​ជា​ផ្ទះ​ចលនា​សម្រាប់​គ្រួសារ​របស់​គាត់​អស់​រ​យៈ​ពេល​១១ឆ្នាំ​ ​កន្លង​ម​ក​។

ពេល​ដំបូង​គូ​ស្វាមី​ភរិយា​នោះ​ចេញ​ដំណើរ​តែ​២នាក់​ប៉ុណ្ណោះ​ ​ប៉ុន្ដែ​ក្នុង​រ​យៈ​ពេល​នៃ​ដំណើរ​ក​ម្សា​ន្ដ​ដ៏​យូរ​អង្វែង​ ​អ្នក​ទាំង​២ក៏​កើត​បាន​កូន​៤នាក់​នៅ​ក្នុង​ប្រទេស​៤ផ្សេង​ទៀត​ ​ហើយ​កូន​ទាំង​៤នោះ​មាន​សញ្ជាតិ​៤ប្រ​ទេ​ស​។

ក្នុង​ដំណើរ​ក​ម្សា​ន្ដ​នោះ​ ​អ្នក​ទាំង​ពីរ​ជួប​ផល​លំបាក​ជា​ច្រើន​ពី​ហិរញ្ញ​វត្ថុ​ ​ប៉ុន្ដែ​ដោយសារ​តែ​ការ​ស្រឡាញ់​ចូល​ចិ​ត្ដ​បាន​ជួយ​ឱ្យ​ពួក​គាត់​ឆ្លង​ផុត​ពី​ឧបសគ្គ​ទាំង​ឡា​យ​។​ ​ពេល​ប្រាក់​ជិត​អស់​ពី​ហោប៉ៅ​ ​ពួក​គាត់​រស់​នៅ​ដោយ​ចិ​ត្ដ​សប្បុរស​ធម៌​របស់​អ្នក​ដទៃ​ ​ដើម្បី​មាន​ស្បៀង​អាហារ​បរិភោគ​ ​និង​ប្រាក់​ចាក់​សាំ​ង​។

ជាមួយ​រថ​យ​ន្ដ​បូរាណ​នោះ​ ​ពួក​គាត់​បើក​បរ​តែ​ប្រមាណ​៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។ កូ​នៗ​គាត់​បាន​បង្រៀន​នៅ​លើ​រថ​យ​ន្ដ​នោះ​តែ​ម្ដ​ង​។​ ​រាល់​ពេល​ឆ្លង​កាត់​ប្រទេស​នីមួយៗ​ ​ពួក​គាត់​បាន​បង្រៀន​កូន​ពី​វប្ប​ធម៌​ប្រពៃណី​ប្រទេស​ទាំង​នោះ​។

មក​ទល់​ពេល​នេះ​ ​គូ​ស្វាមី​ភរិយា​ ​និង​កូន​ទាំង​៤នាក់​មិន​ទាន់​មាន​បំណង​បញ្ចប់​ដំណើរ​ក​ម្សា​ន្ដ​របស់​ខ្លួន​នៅ​ឡើ​យ​៕