
ចិនចាប់ខ្លួន២២នាក់ ប្រើប្រាស់សារធាតុបង្កើនទម្ងន់ជ្រូក
ចិនបានចាប់ខ្លួនមនុស្ស២០នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុធ្វើឱ្យធ្ងន់ដោយខុសច្បាប់ទៅលើសត្វជ្រូក កាលពីថ្ងៃទី១៨ មីនា។ ប៉ូលិសចិនបានឱ្យដឹងថា ចាប់ខ្លួនមនុស្ស១៤នាក់ នៅក្នុងខេត្ដហាណាម រួមមានទាំងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយផងដែរ។ ក្រោយពេលរកឃើញមានសារធាតុបង្កើនទម្ងន់ Clenbuterol ដែលមានផលប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងខ្លាំងនោះ។ សារធាតុ Clenbuterol ត្រូវគេហាមប្រាមប្រើប្រាស់នៅក្នុងប្រទេសចិន។
ក្រុមអ្នកចិញ្ចឹមជ្រូកបានដាក់សារធាតុនេះទៅក្នុងចំណី ដើម្បីធ្វើឱ្យជ្រូកកើនទម្ងន់ឆាប់រហ័ស ហើយមានសាច់ច្រើនផងដែរ ដែលពីមុនគឺជាទំនិញលក់ដាច់បំផុតនៅទីផ្សារចិន។ មនុស្ស៨នាក់ទៀតត្រូវប៉ូលិសចាប់ខ្លួនដោយសារតែបានសម្លាប់ និងលក់សាច់ជ្រូកដែលឆ្លងជំងឺ និងផ្ទុកសារធាតុ Clenbuterol ។ រដ្ឋាភិបាលក៏បានត្រួតពិនិត្យទៅលើកសិដ្ឋានចិញ្ចឹមជ្រូក១.៣០០កន្លែង និងក្រុមហ៊ុនផលិតចំណីជ្រូក១៣០កន្លែងផងដែរ។
សារព័ត៌មានស៊ីនហួរបានផ្សព្វផ្សាយថា យ៉ាងហោចណាស់ក៏មានមន្ដ្រី៦នាក់ រួមទាំងបុគ្គលិកត្រូវគេដកហូតតំណែង ផងដែរពាក់ព័ន្ធនឹងករណីនេះ។
ពលរដ្ឋដែលបរិភោគសាច់ជ្រូកមាន សារធាតុជលនេបុតរៀលនឹងមានអាការៈ ដូចជាវិលមុខចង់ក្អួត និងហូរញើសយ៉ាងច្រើន៕
