ភ្ញៀវ​ទេសចរ​ជាតិ​-អ​ន្ដ​ជាតិ​មក​​ក​ម្សា​ន្ដ​នៅ​ខេ​ត្ដ​ក្រចេះ​ពេល​ចូល​ឆ្នាំ​​ខ្មែរ​មាន​ជាង​៧ម៉ឺន​នាក់

ដោយ​ ៖ ប៊ុនថាន|ថ្ងៃទី 20 មេសា 2011 ម៉ោង 16:00:59

 

ខេ​ត្ដ​ក្រចេះ​ ​ មន្ទីរ​ទេសចរណ៍​ខេ​ត្ដ​ក្រចេះ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​រ​យៈ​ពេល​បី​ថ្ងៃ​ជា​ប់ៗ​គ្នា​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​ ​ភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អ​ន្ដ​ជាតិ​ដែល​បាន​មក​ក​ម្សា​ន្ដ​ ​តាម​បណ្ដា​រមណី​ដ្ឋា​ន​ក្នុង​ខេ​ត្ដ​ក្រចេះ​ ​មាន​៧២.៧៣១នាក់​ ​បើ​ប្រៀប​ធៀប​នឹង​ ​ឆ្នាំទៅ​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ ​៦៦.៩៣៣នាក់​ ​គឺ​កើន​៥.៧៩៨នាក់​ស្មើ​ ​៨.៦៦ភាគ​រយ​ ​។ 

លោក​ម៉ុ​ត​ ​មេ​ង​ហ៊ា​ង​ ​អនុ​ប្រធាន​ ​មន្ទីរ​ទេសចរណ៍​ខេ​ត្ដ​ក្រចេះ​បាន​មាន​ ​ប្រសាសន៍​ថា​ ​ទាំង​ភ្ញៀវ​ជាតិ​និង​អ​ន្ដ​ជាតិ​ ​មាន​បំណង​សំខាន់​ ​គឺ​មក​ទ​ស្ស​នា​សត្វ​ ​ផ្សោត​នៅ​ទន្លេ​មេ​គ​ង្គ​ ​រមណី​ដ្ឋា​ន​ធម្ម​ជាតិ​ ​កាំ​ពី​និង​តំបន់​រមណី​ដ្ឋា​ន​សំ​ខា​ន់ៗ​ផ្សេង​ ​ទៀត​នៅ​ក្នុង​ខេ​ត្ដ​ ​។

លោក​បាន​ប​ន្ដ​ថា​ ​រ​យៈ​ពេល​បី​ថ្ងៃ​ ​បើ​ ​តាម​ការ​ស្រង់​ស្ថិ​តិ​ពី​ចំនួន​ភ្ញៀវ​នៅ​តាម​ ​បណ្ដា​រមណី​ដ្ឋា​ន​សំ​ខា​ន់ៗ​ជាង​១០កន្លែង​ ​នៅ​ទូ​ទាំង​ខេ​ត្ដ​ ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ ​៧២.២៤០នាក់​ ​។ ចំណែក​ភ្ញៀវ​អ​ន្ដ​ជាតិ​ ​មាន​៤៩១នាក់​ ​។

លោក​អនុ​ប្រធាន​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ការ​កើន​ជា​លំដាប់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ ​ដែល​ចូល​មក​ក​ម្សា​ន្ដ​នៅ​ក្នុង​ខេ​ត្ដ​ក្រចេះ​ ​បែប​នេះ​ ​ដោយសារ​ប្រទេស​កម្ពុ​ជា​ ​កំពុង​មាន​សុខ​ស​ន្ដិ​ភាព​ ​មាន​ការ​អភិវឌ្ឍ​ ​លើ​គ្រប់​វិ​ស័​យ​ ​ពិសេស​ក្នុង​ខេ​ត្ដ​ក្រចេះ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ដូច​ជា​ផ្លូវ​ ​ថ្នល់​ ​ស្ពាន​ ​ ​ត​ភ្ជាប់​ទៅ​ក្រុង​ភ្នំពេញ​ ​និង​ទៅ​ប​ណា្ដ​ ខេ​ត្ដ​នានា​មាន​លក្ខ​ណៈ​ល្អ​ប្រសើរ​ងាយ​ ​ស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ ​។ អ្វី​ដែល​ធ្វើ​ ​ឱ្យ​ភ្ញៀវ​មិន​អាច​បំភ្លេច​បាន​ចំពោះ​ការ​ ​មក​ទ​ស្ស​នា​នោះ​ ​គឺ​ដោយសារ​ខេ​ត្ដ​ ​ក្រចេះ​ស្ថិត​នៅ​ភូមិ​ភាគ​ឦសាន​ដែល​ ​សំ​បូ​រ​ទៅ​ដោយ​ព្រៃ​ភ្នំ​និង​រមណីយ​ដ្ឋា​ន​ ​ធម្ម​ជាតិ​ស្រស់​ត្រកាល​មិន​ចាញ់​តំបន់​ ​ទេសចរណ៍​ខេ​ត្ដ​ផ្សេ​ងៗ​ឡើយ​ ​។ 

លោក​ម៉ុ​ត​ ​មេ​ង​ហ៊ា​ង​បាន​ឱ្យ​ដឹង​ទៀត​ ​ថា​ ​ក្នុង​ឱ​កាស​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំ​នេះ​ ​បើ​ ​ទោះបីជា​ភ្ញៀវ​ទេសចរ​បាន​មក​ក​ម្សា​ន្ដ​ ​ក្នុង​ខេ​ត្ដ​ក្រចេះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ​យ៉ាង​ណា​ក្ដី​ ​តែ​ដោយសារ​អាជ្ញា​ធ​រ​ខេ​ត្ដ​ ​ក៏​ដូច​មន្ទីរ​ពាក់​ព័ន្ធ​បាន​ត្រៀម​លក្ខ​ណៈ​ ​ល្អ​ ​ធ្វើ​ឱ្យ​ដំណើរ​ក​ម្សា​ន្ដ​របស់​ភ្ញៀវ​ជាតិ​ ​អ​ន្ដរ​ជាតិ​ប្រ​ព្រឹ​ត្ដ​បាន​យ៉ាង​រលូន​ជាង​ ​ឆ្នាំ​មុ​នៗ​ ​។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ទៀត​នោះ​ ​តាម​ការ​អះអាង​ពី​ការិយាល័យ​ចរាចរណ៍​ ​នៃ​ស្នង​ការ​ដា្ឋ​ន​ន​គ​បា​ល​ខេ​ត្ដ​បញ្ជាក់​ថា​ ​ ​ករណី​គ្រោះ​ថា្ន​ក់​ចរាចរណ៍​កើត​ឡើង​ក្នុង​ ​ឱ​កាស​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​មាន​តែ​៩ ករណី​ប៉ុណ្ណោះ​ ​គឺ​ថយ​ចុះ​៤ករណី​ ​ដែល​ ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​សា្ល​ប់​ ​ថយ​ចុះ​ ​២នាក់​ ​៕