ព័ត៌មានទាន់ហេតុការណ៍៖

DJ cake បង្កើតក្រុមឌីជេនារីជំនាញចេញប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីសម្លឹងឃើញពីការរីកចម្រើនផ្នែកទីផ្សារ DJ នៅក្នុងស្រុក និងក្រៅស្រុកនោះ DJ Cakeបានប្រកាសជំរុញការបណ្តុះបណ្តាលជំនាញ DJ ផ្នែកនារីឲ្យបានកាន់តែច្រើន ។ ការលើកឡើងនេះធ្វើឡើងក្នុងកម្មវីធីប្រកាសឈ្មោះកម្មវិធីប្រកួតប្រជែងDJ ផ្នែកនារី មានឈ្មោះថា “Kloud DJ IDol” ដែលបានរៀបចំធ្វើឡើងកាលពីយប់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨ នា DJs Station Pup ក្បែរកោះពេជ្រ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគ្រប់ក្លឹបកម្សាន្តទាំងអស់បានបង្ហាញពីតម្រូវការDJ ជំនាញជាច្រើនរូបរហូតក្លឹបកម្សាន្តខ្លះបានជួល DJប្រុសស្រីល្បីឈ្មោះជាច្រើនមកពីក្រៅប្រទេសជាមួយនឹងតម្លៃខ្លួនថ្លៃកប់ពពក ។ DJ Cakeបានឲ្យដឹងថាលោកបានសហការទាំងឌីជេខ្មែរ និងបរទេសដើម្បីរៀបចំក៏ដូចជាផ្តួចផ្តើមឲ្យនារីៗស្រឡាញ់អាជីពឌីជេមានឱកាសមកប្រឡងប្រកួតប្រជែងជាមួយការបង្កើតថ្មីនេះ ។ យ៉ាងណាមិញលោកបានសម្តែងការសោកស្តាយខណៈមានមហាជនមួយចំនួនមិនឲ្យតម្លៃលើឌីជេនារីសុទ្ឋតែនិយាយថាការងារDJនារីគឺមិនល្អជាស្រីៗឡូយឆាយរកស៊ីធ្វើការតែពេលយប់ ។ លោកថាក្នុងការប្រកួតប្រជែងនេះទៀតមានតែឌីជេនារី២០រូបប៉ុណ្ណោះត្រូវបានជ្រើសរើសឡើងក្នុងពេលអ្នកដាក់ពាក្យចូលរួមមិនសូវកក្រើកទេ ។ លោកអះអាងទៀតថាចង់ឲ្យមានឌីជេខ្មែរចេញទៅកើបលុយនៅស្រុកគេឲ្យដូចឌីជេគេមកយកលុយនៅស្រុកយើងចឹង ។ ជាពិសេសជាងនេះទៅទៀតរាល់ពេលយើងចង់យកឌីជេជំនាញមានស្នាដៃផ្នែកស្រីៗចេញពីប្រទេសយើងគឺលំបាកហើយចេះតែគិតថាខ្មាស់ស្រុកគេ ។ បើទោះជាកម្មវិធីមិនមានការគាំទ្របរាជ័យលោកជាអ្នកសហការធ្វើជាមួយបងប្អូនឌីជេយើងនៅតែតតាំង ឬតាំងចិត្តបង្កើតនៅវគ្គក្រោយៗទៀតមិនរុញរាដកថយឡើយ ។

កញ្ញាម៉ៅ ពេជ្រជីវ៉ា ហៅឌីជេ Snow Y ដែលចាប់ការងារជាឌីជេបានសម្តែងការអាក់អន់ចិត្តខ្លះដែរនៅពេលអាជីពឌីជេនារីនៅស្រុកខ្មែរចុះអន់ថយ ។ ទោះជាយ៉ាងណាក្តីនាង និងពុះពារចាប់អាជីពនេះ ។ បន្ថែមពីលើកញ្ញាជីវ៉ាក៍ត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ជូនដល់បេក្ខនារីឌីជេប្រឡងវគ្គថ្មីឲ្យអស់ពីចិត្តដោយគ្មានលាក់លៀម ។

គួរបញ្ជាក់ដែរថា សម្រាប់ម្ចាស់ជ័យលាភីលេខ១ទទួលបានប្រាក់លើកទឹកចិត្ត១ពាន់ដុល្លារ ។ ពីលេខ១ដល់លេខ៣ខាងក្រុមការងាររៀមច្បងនឹងស្វះស្វែងរកកន្លែងឲ្យចូលធ្វើការមានទីផ្សារលើកកម្ពស់ជីវភាពបានប្រសើរជាបន្តទៀតផងដែរ៕ វឌ្ឍនា


ចែករំលែក៖